កីឡា
ស្ថានភាពគាំងបេះដូងរបស់កីឡាករ Tom Lockyer នៅលើទីលានល្អប្រសើរ
ប្រធានក្រុម Luton Town កីឡាករ Tom Lockyer បានធូរស្រាលហើយ បន្ទាប់ពីមានបញ្ហាគាំងបេះដូងនៅលើទីលាន នៅពេលប្រកួតជាមួយ AFC Bournemouth ក្នុងលីគកំពូលអង់គ្លេស Premier League កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ការប្រកួតត្រូវបានផ្អាកដំបូងប្រហែល២០នាទី ប៉ុន្តែក្រោយមកការប្រកួតត្រូវបានលុបចោលទាំងស្រុង តាមការបញ្ជាក់របស់ Premier League។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Luton Town បានលើកឡើងថា ៖«បុគ្គលិកពេទ្យរបស់យើងបានបញ្ជាក់ថា ប្រធានក្រុមកីឡាករ Tom Lockyer បានគាំងបេះដូងនៅលើទីលានក្នុងពេលប្រកួត។ គាត់បានទទួលការសង្គ្រោះបឋមបន្ទាន់ភ្លាមៗ នៅកីឡដ្ឋាន។ ពួកយើងសូមអរគុណក្រុមគ្រូពេទ្យរបស់ក្រុមទាំង២ដែលបានព្យាយាមជួយសង្គ្រោះ។ Tom ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យើងអាចធានាដល់អ្នកគាំទ្រថា ពេលនេះ ស្ថានភាពរបស់គាត់មានភាពល្អប្រសើរហើយ បច្ចុប្បន្នកំពុងទទួលការធ្វើតេស្តបន្ថែម»។
ក្រោយមក សេចក្តីថ្លែងការណ៍ក្លិប Luton Town មួយទៀតបានបញ្ជាក់ថា កីឡាករ Tom Lockyer អាចឆ្លើយតបទៅអ្នកគាំទ្របានហើយ ហើយសូមអរគុណដល់អ្នកគាំទ្រ»។
កីឡាកររបស់ក្រុមទាំង២ មិនមានស្មារតីបន្តការប្រកួតនេះទេ បន្ទាប់ពីបានឃើញមិត្តរួមក្រុម និងមិត្តរួមអាជីពកើតមានស្ថានភាពបែបនេះ។ ក្លិប Luton Town ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានជូនពរ និងបារម្ភពី Tom Lockyer នៅក្នុងកីឡដ្ឋាន។
ក្លិប Bournemouth បាននិយាយថា ៖«យើងមានអារម្មណ៍ធូរស្រាល ពេលបានដឹងថា Tom Lockyer អាចឆ្លើយតបនឹងអ្នកគាំទ្របាន។ យើងនឹងបន្តនៅជាមួយគាត់ និងគ្រួសាររបស់គាត់ជានិច្ច។ យើងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាល»៕
ប្រែមសម្រួល៖ ផា រតនា
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកជំនាញឡាន ប្រាប់មូលហេតុដែលម្ចាស់ឡានតូចៗ មិនគួរប្រថុយបើកឡានកាត់ទឹក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មានតម្រុយ គ្រោងសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រដូវកាលទី៤ នឹងមកដល់ឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះដឹកកីឡាករប្រដាល់ថៃមួយក្រុម ដាច់ម៉ាស៊ីនត្រជាក់ ម្នាក់ៗហប់សឹងដាច់ខ្យល់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ហាងមួយនៅឆ្នេរអូរឈើទាលលក់ស្រាបៀរមួយកេស៧២ដុល្លារ អាជ្ញាធរខេត្តឲ្យជំនាញពិនិត្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រៀបចំក្រុងពាលី ត្រៀមបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីឆបោកក្រោមរូបភាពដាក់ប្រាក់វិនិយោគ