កីឡា
Alaba អាចអវត្តមានពេញមួយរដូវកាលនិងបន្ដដល់ Euro 2024
ខ្សែការពារ David Alaba របស់ក្លិប Real Madrid អាចនឹងខកខានបង្ហាញខ្លួននៅលើទីលានរហូតដល់ចប់រដូវកាល ២០២៣-២៤ និងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប (Euro) ឆ្នាំ២០២៤ ថែមទៀត បន្ទាប់ពីបានរបួសដាច់សរសៃជង្គង់ខាងឆ្វេង។

កីឡាករ David Alaba វ័យ៣១ឆ្នាំ បានរងរបួសពេល Real Madrid បានយកឈ្នះ Villarreal ដោយលទ្ធផល៤-១ កាលពីថ្ងៃអាទិត្យ។ កីឡាករត្រូវបានប្តូរចេញនៅនាទី៣៥ ហើយក្រុមគ្រូពេទ្យជួយសម្រួលឲ្យដើរចេញពីទីលាន។ សេចក្តីថ្លែងការណ៍របស់ Real Madrid ថា ៖«បន្ទាប់ពីការធ្វើតេស្តរួច Alaba បានរបួសដាច់សរសៃពួរជង្គង់ដែលត្រូវវះកាត់ប៉ុន្មានថ្ងៃខាងមុខ»។

កីឡាករអន្តរជាតិអូទ្រីស Alaba ត្រូវបានគេរំពឹងថា អាចនឹងអវត្តមានប្រហែល៨ខែ ដែលធ្វើឲ្យការបង្ហាញខ្លួននៅជើងឯក Euro 2024 មិនមានច្រើន ខណៈសល់ពេល៧ខែទៀតប៉ុណ្ណោះ។ ក្លិបនឹងសម្លឹងរកខ្សែការពារថ្មីដើម្បីជំនួសនៅពេលទីផ្សារដោះដូរបើកនាខែមករា។
អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បាននិយាយថា ៖«របាយការណ៍វេជ្ជសាស្ត្របង្ហាញថា វាជារបួសដាច់សរសៃពួរ (ACL)។ យើងសោកស្តាយខ្លាំងណាស់។ ខ្ញុំមិនធ្លាប់ជួបបញ្ហាកីឡាកររបួសដាច់សរសៃ ACL ៣នាក់ក្នុងពេល៤ខែបែបនេះទេ។ វាជារឿងមិនគួរឱ្យជឿសោះ។ ខ្ញុំគ្មានជម្រើសទេ តែសូមឲ្យក្រុមទាំងអស់បន្តធ្វើអ្វីតាមលទ្ធភាព។ បច្ចុប្បន្នយើងធ្វើបានល្អលើសពីអ្វីដែលអ្នករាល់គ្នាគិតទៅទៀត»។

Alaba បានបង្ហាញខ្លួន១៦លើក ជាមួយក្លិប Real Madrid នៅរដូវកាលនេះ និងបានបញ្ចូលបាល់២លើកឲ្យមិត្តរួមក្រុម៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theathletic
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


