Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាពនៅខេត្តភាគខាងជើង វៀតណាម ធ្លាក់ចុះដល់ -២ អង្សាសេ ខណៈតំបន់ខ្លះគ្របដណ្ដប់ដោយទឹកកក

បានផុស

នៅ

ភ្នំ Mau Son ក្នុង​ខេត្ត Lang Son ភាគខាងជើងរបស់ប្រទេសវៀតណាមបានជួបប្រទះនូវសីតុណ្ហភាពរងាញ័រញាក់ដល់ -២ អង្សាសេ ស្របពេលដែលសីតុណ្ហភាពនៅទីក្រុងហាណូយធ្លាក់ចុះ ១០ អង្សាសេ ខណៈនៅតំបន់ទំនាប សីតុណ្ហភាពពេលថ្ងៃជាមធ្យមគឺទាបជាង ១៥ អង្សាសេ និងក្រោម ១៣ អង្សាសេនៅតំបន់ខ្ពង់រាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងនៅថ្ងៃសុក្រនេះថា តំបន់ចំនួន ២៣ ក្នុងចំណោមតំបន់ទាំង ២៥ នៅភាគខាងជើងមានសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេ ខណៈតំបន់ចំនួន ១០ ក្នុងចំណោមតំបន់ចំនួន ២៣ នោះ ជួបប្រទះសីតុណ្ហភាពក្រោម ៥ អង្សាសេ ។

ចំណែកទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather ក៏បានឲ្យដឹងនៅថ្ងៃសុក្រនេះដែរថា សីតុណ្ហភាពនៅទីក្រុងហាណូយនឹងមានចន្លោះពី ៩ ទៅ ១៨ អង្សាសេ ខណៈនៅថ្ងៃបុណ្យណូអែលវិញ សីតុណ្ហភាពនឹងចុះត្រជាក់ដល់ ១៣ អង្សាសេ ។

ស្របពេលជាមួយគ្នានេះ តំបន់ភ្នំមួយចំនួនដូចជា Sa Pa, Pha Din ក្នុង​ខេត្ត Dien Bien និងតំបន់ភ្នំ Dong Van នៅខេត្ត Ha Giang មាន​សីតុណ្ហភាព​ប្រហែល ៣ ​អង្សាសេ ខណៈនៅតំបន់ភ្នំ La Pan នៅខេត្ត Yen Bai កំពុងគ្របដណ្ដប់ដោយព្រិល និងទឹកកក ។

គួរបញ្ជាក់ថា ភាគច្រើននៃទឹកកកទាំងនោះគឺមាននៅកម្ពស់ ១,៧០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយនៅពេលថ្ងៃត្រង់ទឹកកកក៏មិនរលាយនោះដែរ ហើយដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់ ទើបធ្វើឲ្យតំបន់ទំនាបកណ្តាលដូចជា Thanh Hoa, Nghe An និង Ha Tinh មានសីតុណ្ហភាពធ្លាក់ចុះដល់ ១០ ទៅ ១២ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ មេយោធា អាមេរិក និងចិន និយាយគ្នាតាមវីដេអូខលរឿងសន្តិសុខក្នុងតំបន់ និងលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម