ព័ត៌មានអន្ដរជាតិ
មេយោធា អាមេរិក និងចិន និយាយគ្នាតាមវីដេអូខលរឿងសន្តិសុខក្នុងតំបន់ និងលើពិភពលោក
មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិក និងចិនកាលពីថ្ងៃព្រហស្បតិ៍បានបើកកិច្ចប្រជុំតាមរយៈវីដេអូខល ហើយក៏ជាកិច្ចសន្ទនាលើកដំបូងផងដែររវាងភាគីទាំងពីរក្នុងរយៈពេលជាង ១ ឆ្នាំ ក្រោយមានជម្លោះ ក៏ដូចជាបញ្ហាជាប់គាំងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។

យោងតាមសារព័ត៌មាន Global Times បានរាយការណ៍ថា ក្នុងជំនួបនោះលោកឧត្តមសេនីយ៍ Charles Brown ដែលជាប្រធានអគ្គសេនាធិការចម្រុះរបស់កងទ័ពអាមេរិក និងលោកឧត្តមសេនីយ៍ Liu Zhenli មេបញ្ជាការកងទ័ពរំដោះប្រជាជនចិន បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខពិភពលោក និងបញ្ហាក្នុងតំបន់មួយចំនួនផងដែរ ។
នៅដើមដំបូងនៃកិច្ចសន្ទនានោះ លោក Liu បានលើកឡើងថា “សំណួរអំពីកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេសចិន ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីសំណាក់ប្រទេសខាងក្រៅនោះឡើយ ហើយអាមេរិកគួរតែគោរពអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង” ។
ទោះយ៉ាងណា លោក Brown មិនបានឆ្លើយតបអ្វីជាដុំកំភួននោះឡើយ ពោលលោកឧត្តមសេនីយ៍គ្រាន់តែលើកឡើងពីសារៈសំខាន់នៃការចូលរួមក្នុងកិច្ចសន្ទនាសំខាន់ៗរបស់កងទ័ពរំដោះប្រជាជនចិនដើម្បីកាត់បន្ថយ ក៏ដូចជាទប់ស្កាត់កុំឲ្យមានការយល់ច្រឡំណាមួយផ្ទុះឡើង ។

ទន្ទឹមនោះ នៅក្នុងសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Brown បានឲ្យដឹងថា ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃការធ្វើការរួមគ្នាដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ចៀសវាងការគិតខុស ក៏ដូចជារក្សាទំនាក់ទំនងបើកចំហ និងដោយផ្ទាល់ផងដែរ” ។
គួរបញ្ជាក់ថា ជំនួបរវាងមន្ត្រីយោធាកំពូលរបស់ប្រទេសទាំងពីរកើតមានឡើង បន្ទាប់ពីប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិន Xi Jinping បានឯកភាពគ្នាកាលពីខែមុន ក្នុងអំឡុងកិច្ចពិភាក្សានៅរដ្ឋកាលីហ្វ័រញ៉ាថា យោធាភាគីត្រូវការស្ដារទំនាក់ទំនងឡើងវិញ ក្រោយមានបញ្ហាប្រទាំងប្រទើសស ដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ស៊ី ជីនពីង ប្រាប់លោក បៃដិន ថា ចិន នឹងបង្រួបបង្រួមជាមួយ តៃវ៉ាន់ ឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


