ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឪពុកម្តាយយុវជន អន ផានិត ដែលប្រឡងជាប់និទ្ទេស A មកជួបនៅផ្ទះរបស់សម្ដេច
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យឪពុកម្តាយរបស់យុវជន អន ផានិត ដែលជាសិស្សប្រឡងជាប់និទ្ទេស A មកជួបនៅផ្ទះរបស់សម្ដេច នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ។

គួររំលឹកថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជួយឧបត្ថម្ភដល់សិស្សប្រឡងជាប់និទ្ទេស A គឺយុវជន អន ផានិត ដែលមានឪពុកមានពិការភាព និងគ្រួសារមានជីវភាពក្រីក្រ រស់នៅខេត្តកំពត។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំមន្ត្រីរបស់សម្ដេចឲ្យជួយដល់យុវជន អន ផានិត បានមកសិក្សានៅរាជធានីភ្នំពេញ ហើយរកទីកន្លែងស្នាក់នៅ ក៏ដូចជាស្វែងរកសាលារៀន និងមុខជំនាញរៀនឲ្យស្រប ទៅតាមចំណង់ចំណូលចិត្តរបស់យុវជនរូបនេះ ផងដែរ។

នៅព្រឹកថ្ងៃទី ២៥ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមតេលេក្រាមថា ថ្ងៃនេះសម្ដេច បានអនុញ្ញាតឲ្យឪពុកម្តាយរបស់យុវជន អន ផានិត ដោយមានទាំងប្អនស្រី និងសាមីខ្លួន ផានិត ផង មកផ្ទះរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ឆ្លងកាត់ការសន្ទនាខ្ញុំ ពិនិត្យឃើញថា ឪពុកម្តាយរបស់ ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឲ្យគោរពសម្រាប់ការលៈបង់ ដើម្បីកូន និងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេង ប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេស A។ ចៅស្រីដែលជាប្អូនរបស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សា នូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យ នា ៣ឆ្នាំខាងមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា នេះជាករណីពិសេសដែលសម្ដេច ត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ បើតាមសម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងនេះដើម្បីកុំឲ្យផានិតបារម្មណ៍ ពីឪពុកម្តាយនៅឯស្រុក និងកុំឲ្យឪពុកម្តាយបារម្មណ៍ពីផានិត ដែលរៀននៅភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


