Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ទទូចឱ្យអង្គភាពសារព័ត៌មានដែលមិនទាន់ចុះបញ្ជី រួសរាន់មកចុះបញ្ជីនៅក្រសួង

បានផុស

នៅ

ក្នុងកិច្ចសំណេះសំណាលជាមួយសមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នា​ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានទទូចឱ្យអង្គភាពសារព័ត៌មានដែលនៅមិនទាន់បានចុះបញ្ជី រួសរាន់មកចុះបញ្ជីឲ្យបានគ្រប់ៗគ្នាជាមួយក្រសួងព័ត៌មាន​​​ ដោយក្រសួងអនុវត្តការលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃសេវា ចំនួន ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់ការចុះបញ្ជីនៅក្រសួងព័ត៌មាន នឹងផ្តល់ភាពស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឲ្យអង្គភាពទទួលបាននូវការការពារផ្នែកច្បាប់ក្នុងករណីមានបញ្ហាក្នុងពេលប្រកបអាជីពសារព័ត៌មានត្រឹមត្រូវ។ ការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដោយអ្នកសារព័ត៌មានគ្រាន់តែបង្ហាញកាតអ្នកសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន។

គួររំឮកថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ឆ្នាំ និងកាត់បន្ថយកម្រៃ អាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម