ព័ត៌មានអន្ដរជាតិ
ភោជនីយដ្ឋាននៅជប៉ុន បម្រើស៊ូស៊ីតូចបំផុតក្នុងលោក ប្រើអង្ករមួយគ្រាប់ប៉ុណ្ណោះ
ភោជនីយដ្ឋានជប៉ុន Sushiya no Nohachi បម្រើអាហារស៊ូស៊ីតូចបំផុតរបស់ពិភពលោក ប្រើអង្ករតែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែវាបានក្លាយជាមុខម្ហូបដ៏ល្បីដែលជនបរទេសចង់ចូលសាកល្បងឲ្យបានម្ដង។

កាលពីថ្ងៃទី ២៦ ខែធ្នូ គេហទំព័រ Audicity Central បានរាយការណ៍អំពីភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា Sushiya no Nohachi ជាភោជនីយដ្ឋានស៊ូស៊ីដ៏ល្បីល្បាញនៅតំបន់ Asakusa នៃទីក្រុងតូក្យូ ដែលមានលក្ខណៈពិសេសក្នុងការបម្រើអាហារស៊ូស៊ីតូចជាងគេបំផុតក្នុងពិភពលោក ត្រឹមអង្ករមួយគ្រាប់។
ថ្វីបើទំហំរបស់វាមិនសមនឹងតម្លៃក៏ដោយ ប៉ុន្តែស៊ូស៊ីខ្នាតតូចពិតជាត្រូវការពេលយូរបន្តិចដើម្បីធ្វើជាងទំហំធម្មតា ដោយសារតែវាទាមទារភាពច្បាស់លាស់ និងភាពល្អិតល្អន់ច្រើនដើម្បីដាក់គ្រឿងផ្សំតូចៗបញ្ចូលគ្នា។ នោះជាផ្នែកនៃហេតុផលដែល Sushiya no Nohachi រៀបចំចានស៊ូស៊ីតូចៗសម្រាប់ភ្ញៀវពីរបីដងក្នុងមួយសប្តាហ៍ និងមិនលើសពី៥ក្នុងមួយថ្ងៃប៉ុន្តែក៏មានករណីលើកលែងសម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរទៅភោជនីយដ្ឋានដើម្បីទទួលយកបទពិសោធន៍ស៊ូស៊ីតូចបំផុត។
លោក Hironori Ikeno មេចុងភៅនៅ Sushiya no Nohachi និយាយថា គាត់ទទួលបានគំនិតនេះក្នុងឆ្នាំ ២០២២ បន្ទាប់ពីអតិថិជនម្នាក់បានសួរគាត់ថា តើស៊ូស៊ីទំហំតូចបំផុតណាដែលគាត់អាចធ្វើ? ដែលគាត់បានឆ្លើយថា: “តូចដូចអង្ករមួយគ្រាប់” ហើយនេះបានធ្វើឲ្យហាងនេះល្បីល្បាញ។
លោក Hironori Ikeno បានប្រាប់ Play Tokyo ថា “ខ្ញុំមានអតិថិជនម្នាក់មកពីប្រទេសស៊ុយអែតមកមើល sushi ដ៏តូចរបស់ខ្ញុំ ហើយពេលដែលនាងបានឃើញវា នាងក៏រំភើបនិងទទួលទានដោយក្តីរីករាយ” ។
រឿងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ មិនមែនមនុស្សគ្រប់គ្នាអាចបញ្ជាទិញស៊ូស៊ីដ៏តូចនៅ Sushiya no Nohachi បានគ្រប់ៗគ្នាទេ។ វាត្រូវបានផ្តល់ជូនតាមការស្នើសុំឬកម្មង់ទុកមុន ខណៈ sushi ទំហំធម្មតាមានតម្លៃប្រហែល ៥០ ដុល្លារ។ ដោយសារតែវាមានរសជាតិឆ្ងាញ់ពិសា នោះគឺជាហេតុផលដែល Sushiya no Nohachi មានភាពល្បីល្បាញខ្លាំងមកទល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖odditycentral
ចុចអាន៖តារា TikTok ចិន ថតឈុតអបអរបុណ្យណូអែល បែរលេចបុរសអាក្រាតកាយក្នុងកញ្ចក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


