ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្យួរ.ក មនុស្ស៤នាក់ ព្រោះយកការណ៍ឲ្យអ៊ីស្រាអែល
កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ប្រទេសអ៊ីរ៉ង់ បានព្យួរ.កមនុស្ស៤នាក់ ក្រោយកាត់ទោសពួកគេពីបទយកការណ៍ឲ្យភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។

តាមសេចក្តីរាយការណ៍ អ្នកទាំង៤ ដែលមានបុរស៣នាក់និងស្ត្រីម្នាក់ គឺជាជនសង្ស័យចម្បងក្នុងការស៊ើបអង្កេតពាក់ព័ន្ធមនុស្សសរុប១០នាក់ ដែលអាជ្ញាធរអ៊ីរ៉ង់ចោទថា បានធ្វើការឲ្យទីក្រុងហ្ស៊េរុយសាឡិមខាងលិច ដើម្បីបំផ្លាញសន្តិសុខជាតិរបស់អ៊ីរ៉ង់។
ពិរុទ្ធជនដែលធ្វើសកម្មភាពក្រោមការបញ្ជាផ្ទាល់ពីមន្ត្រីចារកម្ម Mossad គឺបានកំណត់អត្តសញ្ញាណមន្ត្រីសន្តិសុខអ៊ីរ៉ង់ រួចក៏ចាប់ជំរិតពួកគេតែម្តង ហើយទីភ្នាក់ងារសារព័ត៌មាន Mizan របស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធតុលាការរបស់ប្រទេសនេះ បានរាយការណ៍ថា អ្នកដែលត្រូវចាប់យកទៅឃុំ គឺត្រូវគេគំរាមនិងធ្វើទារុណកម្ម។

មនុស្សត្រូវប្រហារជីវិតទាំង៤នាក់ មានឈ្មោះ Wafa Hanareh, Aram Omari, Rahman Parhazo, និង Nasim Namazi។ ពួកគេបានធ្វើសកម្មភាពនៅខេត្តភាគពាយព្យ Azerbaijan និងខេត្ត Hormozgan ភាគខាងត្បូង។ ក្រុមនេះក៏ធ្វើប្រតិបត្តិការនៅទីក្រុង Tehran, Minab និងទីក្រុង Tabriz ផងដែរ។
តាមសេចក្តីរាយការណ៍ ក្រុមនេះបានរក្សាការប្រាស្រ័យទាក់ទងជាមួយប្រតិបត្តិករ Mossad តាមរយៈ Video Link និង ទទួលប្រាក់ពីចារកម្មអ៊ីស្រាអែលសម្រាប់ បេសកកម្មរបស់ខ្លួនក្នុងទម្រង់ជារូបិយប័ណ្ណឌីជីថល។ ពិរុទ្ធជន ក៏បានដុតផ្ទះនិងរថយន្តរបស់មន្ត្រីសន្តិសុខអ៊ីរ៉ង់ ហើយរៀបចំផែនការធ្វើឃាតមន្ត្រីអ៊ីរ៉ង់ដែរ ប៉ុន្តែសម្លាប់មិនបានសម្រេច។

ចុងចោទប្រាំមួយនាក់ផ្សេងទៀតនៅក្នុងករណីនេះ ត្រូវបានកាត់ទោសឲ្យជាប់គុកដប់ឆ្នាំដោយចោទប្រកាន់ពីបទ “ប្រាស្រ័យទាក់ទងជាមួយរបប Zionist” និង “រំខានដល់សន្តិសុខជាតិ”។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការអ្វីទេ លើករណីនេះ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដល់ចំណុចទាបបំផុត បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារសងសឹកលើក្រុមហាម៉ាសប៉ាឡេស្ទីន ខណៈអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់។ មិនត្រឹមប៉ុណ្ណឹង អ៊ីរ៉ង់ថែមទាំងគំរាមទៀតផងថា បើអ៊ីស្រាអែល ហ៊ានវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីដែលមានខ្លួននៅពីក្រោយខ្នងក្នុងប្រទេសលីបង់ នោះទីក្រុងតេហេរ៉ង់ នឹងមិននៅស្ងៀមឈរឱបដៃមើលឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ្នកកាន់ទុក្ខឧត្តមសេនីយ៍កំពូល អ៊ីរ៉ង់ ស្រែកជុំវិញមឈូសថា “ស្លាប់ទៅពួក អ៊ីស្រាអែល ស្លាប់ទៅអាមេរិក”
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


