ព័ត៌មានជាតិ
ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅបាន៥៩ករណី ឃាត់ខ្លួនជនសង្ស័យបាន៧៥នាក់
ភ្នំពេញ ៖ ក្នុងពេល១សប្ដាហ៍ក្នុងឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅបានចំនួន៥៩ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៧៥នាក់ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ(សុខៈ) បានឱ្យដឹងនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរងរូបនេះ បានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥៩ករណីដែលបង្ក្រាបបាន មានករណីលួចចំនួន ២១ករណី អំពើហិង្សា ១៧ករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ៣ករណី រំលោភសេពសន្ថវៈ ៣ករណី ឆក់មាន ២ករណី និងក្រៅពីនេះ ឆបោក ប្រើប្រាស់អាវុធខុសច្បាប់ ឃាតកម្ម និងបំពានផ្លូវភេទ កើតឡើង ១ករណីប៉ុណ្ណោះ ក្នុងមួយបទល្មើសមួយ នៅទូទាំងប្រទេស។

ដើម្បីធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការអនុវត្តវិធានការ ប្រកបដោយសង្គតិភាព តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងផ្ដល់អនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានកំណត់វិធានការយ៉ាងយកចិត្តទុកដាក់បំផុត ពិសេសការដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយទទួលខុសត្រូវ លើការចាត់វិធានការប្រឆាំងបទល្មើសនានាឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

អ្នកនាំពាក្យរងដដែលនេះក៏បានបន្តទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីខេត្ត ក្រុងស្រុកខណ្ឌទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសទាំងឡាយ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងទិសដៅអាទិភាពទាំង ៦ ដែល លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ ហើយលោកតែងតែក្រើនរម្លឹកជារឿយៗ ដល់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


