Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បើកការវាយលុកនៅតំបន់ព្រំដែន រុស្ស៊ី

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៨ខែមីនាឆ្នាំ២០២៥ នេះជាលើកដំបូងហើយដែលប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសជាសាធារណៈថា កងទ័ពអ៊ុយក្រែន បានបើកការវាយលុកហើយបន្តឈរជើងនៅក្នុងតំបន់ Belgorod នៃព្រំដែនរបស់ប្រទេសរុស្ស៊ី។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះតំបន់នេះធ្លាប់ផ្ទុះការប្រយុទ្ធគ្នារវាងភាគីទាំងពីរជាច្រើនលើកច្រើនសាមកហើយក៏ដោយ តែលោក ហ្សេលេនស្គី មិនដែលបញ្ចេញព័ត៌មានលម្អិតអ្វីឡើយ ទើបតែពេលនេះប៉ុណ្ណោះ ទើបលោកទទួលស្គាល់ជាផ្លូវការថា កងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការនិងរក្សាវត្តមាននៅទីនោះ។

ដោយទទួលរបាយការណ៍ពីមេទ័ព Oleksandr Syrsky, លោកហ្សេលេនស្គី បញ្ជាក់ក្នុងសន្និសីទកា​សែតថា «ជាមួយវត្តមានកងទ័ពនៅទីនោះ យើងកំពុងបើកប្រតិបត្តិការយ៉ាងរលូនប្រកបដោយផ្លែផ្កាលើទឹកដីសត្រូវនៅព្រំដែន ហើយនេះគឺជារឿងដ៏ត្រឹមត្រូវបំផុត។ សង្គ្រាមត្រូវតែវិលទៅកន្លែងដើមវិញ»។

កងទ័ពអ៊ុយក្រែន (រូបថត៖ Reuters)

លោកបន្តថា ប្រតិបត្តិការទាំងនេះ គឺមានគោលបំណងការពារតំបន់ព្រំដែនអ៊ុយក្រែនដូចជា Sumy និង Kharkov ពីការវាយលុករបស់រុស្ស៊ី។

កាលពីខែមុន មានសេចក្តីរាយការណ៍ថា កងទ័ពអ៊ុយក្រែនព្យាយាមឆ្លងទន្លេចូលទៅក្នុងតំបន់ Belgorod ប៉ុន្តែត្រូវទាហានរុស្ស៊ី បាញ់ឲ្យរត់បកទៅវិញ។ យ៉ាងណា មិនមានការបញ្ជាក់ជាផ្លូវការឡើយជុំវិញព័ត៌មាននេះ។

សូមជម្រាបថា Belgorod គឺជាតំបន់មួយនៅភាគខាងលិចប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹង អ៊ុយក្រែន។ វាមានផ្ទៃដីប្រហែល ២៧ ១០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល ១.៥៤លាននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ថៃប្រកាសបិទច្រករបៀងមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ជាឯកតោភាគី

នយោបាយ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីថាការ​ចរចាទ្វេភាគីលើបញ្ហាព្រំដែនទាំង៤កន្លែងជាប់គាំងទើបកម្ពុជាត្រូវការ ICJ

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រោយដកខ្លួនពី CLV សម្តេចធិបតី បញ្ជាក់ជាថ្មីនឹងជំរុញការអភិវឌ្ឍទៅខេត្តជាប់ព្រំដែន

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងការងារ បន្ត​គាំទ្រកម្មវិធី​​រោង​ចក្រកាន់​តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ​ខាងការងារ (ILO)

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

របបយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្ស ១៦នាក់ ជុំវិញការធ្វើឃាត ឧត្តមសេនីយ៍ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម