Connect with us

ព័ត៌មានជាតិ

ត្រឹមមួយថ្ងៃ កម្លាំងនគរបាល បង្ក្រាបបទល្មើសចម្រុះបាន៣៩ករណី ឃាត់ខ្លួនជិត១០០នាក់

បានផុស

នៅ

អនុវត្តតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺត្រឹមមួយថ្ងៃ ពោល គឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅ៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រូបភាពឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំង៣៩ករណីនេះ គឺមានករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់ ដែលរួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី។ លោក បញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌនេះ បានកើតឡើងក្នុងភូមិសាស្ត្ររាជធានីខេត្តចំនួន៩ គឺភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ តាកែវ ព្រៃវែង ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តបាត់ដំបង។

ចំណែកករណីគ្រឿងញៀន ត្រូវបានអ្នកនាំពាក្យរងរូបនេះ បញ្ជាក់ឱ្យដឹងថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៩ករណី ឃាត់ខ្លួនបាន៣៨នាក់ និងរឹបអូសសារធាតុគ្រឿងញៀនចំនួន២គីឡូក្រាម និង ១២៦,៩១ក្រាម ដែលក្នុងនោះ កញ្ឆាក្រៀម០,៥០ក្រាម និងគីមីផ្សំ១៩០,២៤ក្រាម។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត ដោយមានការចូលរួមបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ លោក បញ្ជាក់ថា នៅរាជធានីភ្នំពេញ នគរបាលបានបង្ក្រាបការជួញដូរគ្រឿងញៀនបាន២គីឡូក្រាម និង០,៩៨ក្រាម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៦នាក់។

រូបភាពឯកសារ

ចំពោះសកម្មភាពក្មេងទំនើងវិញ លោក ទូច សុខៈ បញ្ជាក់ថា នគរបាលជាតិ បង្ក្រាបបាន៨ករណី ឃាត់ខ្លួន១៦នាក់ ដែលនៅរាជធានីភ្នំពេញចំនួន៦ករណី ឃាត់ខ្លួន១២នាក់ ខេត្តកណ្ដាល១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ១ករណី ឃាត់ខ្លួន១នាក់។  នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន១ករណី ឃាត់ខ្លួន១នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោល គឺអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម