សន្តិសុខសង្គម
ក្រសួងមហាផ្ទៃ៖ រយៈពេល៥ថ្ងៃ កម្ពុជាមានបទល្មើសរំលោភសេពសន្ថវៈ ៥ករណី
រយៈពេល៥ថ្ងៃ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវបានបញ្ចប់ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៤០ លើ៤៥ករណី ដោយមានករណីរំលោភសេពសន្ថវៈ ៥ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតឱ្យដឹងថា ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បង្ក្រាបបាននោះ បទល្មើសហិង្សាមានចំនួន១៦ករណី លួចមាន១២ករណី លួចមានស្ថានទំងន់ទោសឬប្លន់មាន៣ករណី រំលោភសេពសន្ថវៈមាន៥ករណី ឆក់មាន២ករណី ឃាតកម្មមាន១ករណី និងប្រើប្រាស់អាវុធខុសច្បាប់មាន១ករណី។

អ្នកនាំពាក្យខាងលើសង្កត់ធ្ងន់ថា លទ្ធផលនេះ គឺជាការបង្ហាញច្បាស់ថា កម្លាំងនគរបាលជាតិ ក៏មិនខុសពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងផ្សេងទៀតដែរ សុទ្ធតែបានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


