ព័ត៌មានអន្ដរជាតិ
រថយន្តដឹកប្រេងរាប់រយគ្រឿងផ្ទុះឆេះ បង្កអគ្គិភ័យសន្ធោសន្ធៅនៅព្រំដែនអាហ្វហ្គានីស្ថាន-អ៊ីរ៉ង់
មនុស្សយ៉ាងតិច៦០នាក់បានរងរបួសនៅពេលរថយន្តដឹកប្រេងរាប់រយគ្រឿងបានផ្ទុះឡើងក្នុងអគ្គិភ័យដ៏ធំដែលបានកម្ទេចប៉ុស្តិ៍គយមួយកន្លែងក្នុងប្រទេស អាហ្វហ្គានីស្ថាន ជាប់ព្រំដែនអ៊ីរ៉ង់។
ហេតុការណ៍នេះបានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលនិងធ្វើឲ្យខាតបង់ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។
អាជ្ញាធរអ៊ីរ៉ង់បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះជាច្រើនគ្រឿងឆ្លងកាត់ព្រំដែន ស្របពេលដែលអ្នកស្រុកជាច្រើនបានប្រយុទ្ធនឹងអគ្គិភ័យនៅក្នុងទីក្រុងព្រំដែន Qala។
របាយការណ៍ដំបូងបាននិយាយថា អគ្គិភ័យបានចាប់ផ្តើមបន្ទាប់ពីរថយន្តដឹកប្រេងផ្ទុះ។ ក្រោយមក ក្រុមមន្ត្រីបានឲ្យដឹងថា មូលហេតុមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
លោក Waheed Qatali អភិបាលខេត្ត Herat ភាគខាងលិចបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់និងបុគ្គលិកដឹកនាំដោយអង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេស្នើសុំជំនួយដើម្បីទប់ទល់អគ្គិភ័យដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដោយធ្វើឲ្យទីរួមខេត្ត Herat គ្មានអគ្គិសនីប្រើប្រាស់។
វីដេអូក្នុងទូរទស្សន៍បានបង្ហាញពី ផ្សែងខ្មៅនិងអណ្តាតភ្លើងក្រាស់នៅលើមេឃជុំវិញកន្លែងកើតហេតុ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Jilani Farhad អ្នកនាំពាក្យអភិបាលខេត្ត Herat ដែលនិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រងប៉ុន្តែរថយន្តប្រហែល៥០០ត្រូវបានដុតបំផ្លាញ។
មន្ត្រីម្នាក់បានប្រាប់រ៉យទ័រថា មនុស្ស៦០នាក់បានរងរបួស។ យ៉ាងណាក្តី មន្ត្រីអាហ្វហ្គានីស្ថានបានផ្តល់ចំនួនអ្នកស្លាប់និងរបួសទាបជាងនេះប៉ុន្តែនិយាយថា តួលេខអាចកើនឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


