កីឡា
ថៃជាក្រុមអាស៊ានមួយគត់រកបាន៣ពិន្ទុពីការប្រកួតបើកឆាក AFC Asian Cup
ក្រោយជ័យជម្នះកាលពីយប់មិញ ក្រុមបាល់ទាត់ថៃបានក្លាយជាក្រុមតែមួយគត់ដែលទទួលបានជ័យជម្នះសម្រាប់ការប្រកូតបើកឆាកវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Asian Cup នៅប្រទេសកាតារ ខណៈក្រុមក្នុងតំបន់អាស៊ាន៣ ទៀតសុទ្ធតែចាញ់។

ការប្រកូត AFC Asian Cup ឆ្នាំ២០២៣ មានក្រុមក្នុងតំបន់អាស៊ានតែ៤ចូលរួមប្រកួតប្រជែងដោយជួបសុទ្ធតែក្រុមខ្លាំង ប៉ុន្តែមានតែក្រុមថៃមួយគត់ ដែលរកបាន៣ពិន្ទុ។ ចំណែកវៀតណាមបានចាញ់ក្រុមជប៉ុន ៤-២ ហើយឥណ្ឌូណេស៊ីចាញ់អុីរ៉ាក់ ៣-១ និងក្រុមម៉ាឡេស៊ីចាញ់ហ្ស៊កដានី ៤-០។



ការប្រកួតទី២ ក្រុមវៀតណាម ត្រូវជួបជាមួយក្រុមជាមួយឥណ្ឌូណេស៊ី ដែលជាក្រុមក្នុងតំបន់អាស៊ានដូចគ្នា នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ។ ម៉ាឡេស៊ី ត្រូវជួបជាមួយក្រុមបារ៉ែន នៅថ្ងៃសៅរ៍ ទី២០ ខែមករា និងថៃប៉ះអូម៉ង់ នៅថ្ងៃអាទិត្យ ទី២១ ខែមករា។
ការប្រកួតក្នុងវគ្គ១៦ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលនឹងត្រូវឡើងទៅដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៣ ក្នុងពូលទាំង៦ មាន៤ក្រុមបានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


