កីឡា
បើត្រូវជំនួស អាចជាកម្ពុជា បន្ទាប់ពីប៉ាគីស្ថានដកខ្លួនពី Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិ ប៉ាគីស្ថាន បានប្រកាសដកខ្លួនចេញពីការប្រកួតតជម្រុះក្នុងពូលពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្អាកដំណើរការ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានពិន័យព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ដោយមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការកែប្រែធម្មនុញ្ញរបស់ខ្លួនដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ សម្រាប់ការបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់ដោយ FIFA ជាផ្នែកមួយនៃដំណើការប្រក្រតីរបស់ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
បន្ទាប់ពីមក សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានកំណត់ពេលត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីឲ្យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន រៀបចំមហាសន្និបាត ដើម្បីអនុម័តលើវិសោធកម្មនៃធម្មនុញ្ញរបស់ខ្លួនស្របតាមការបង្ហាញរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី។

ទោះបីជាយ៉ាងណា នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈផេក FootbalPakistaan.Com របស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបានប្រកាសថា ខ្លួនបានសម្រេចដកខ្លួនចេញពីការប្រកួតជម្រុះក្នុងពូលពានរង្វាន់ 2027 AFC Asian Cup ហើយ។
តាមរយៈការដកខ្លួននេះ នៅពូល E ពានរង្វាន់ 2027 AFC Asian Cup មានតែ៣ក្រុមប៉ុណ្ណោះគឺ ស៊ីរី អាហ្វហ្គានីស្ថាន និង មីយ៉ាន់ម៉ា។ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវដាក់ជំនួសមានតែ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ុណ្ណោះ ពីព្រោះ ប៉ាគីស្ថាន បានប្រកួតជម្រុះបឋម ជាមួយ កម្ពុជា ដើម្បីទទួលបានកៅអី ឡើងទៅ វគ្គជម្រុះក្នុងពូល។
ការជម្រុះបឋមនោះ នៅជើងទី១ កម្ពុជា បានត្រឹមស្មើ ប៉ាគីស្ថាន ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែនៅជើងទី២ កម្ពុជា បានចាញ់ ប៉ាគីស្ថាន ដោយលទ្ធផល ១-០ នៅប្រទេសប៉ាគីស្ថាន។

រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយពីការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


