ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ធ្វើតេស្តអាវុធនុយក្លេអ៊ែរក្រោមទឹក កម្លាខ្មាំង
សារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរក្រោមទឹក ហើយរឿងនេះត្រូវគេមើលឃើញថា ជាការតវ៉ាចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន ដែលសុទ្ធជាគូសត្រូវរបស់ទីក្រុងព្យុងយ៉ាង។
តាមសេចក្តីរាយការណ៍នៅថ្ងៃសុក្រទី១៩ខែមករា ក្រសួងការពារជាតិកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរក្រោមទឹកឈ្មោះ Haeil-5-23 នៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
ទោះបីជាមិនផ្តល់ព័ត៌មានលម្អិតអំពីការសាកល្បងនេះ ប៉ុន្តែអ្នកនាំពាក្យក្រសួង បានចោទប្រកាន់សត្រូវទាំង៣ កំពុងធ្វើសមយុទ្ធហាក់ដូចចង់ប្រកាសសង្គ្រាម ហើយថែមទាំងព្រមានអំពី ផលវិបាកដ៏មហន្តរាយទៀតផង។
តាមការលើកឡើងរបស់អ្នកជំនាញ Haeil-5-23 គឺជាអាវុធដែលមានសមត្ថភាពវាយប្រហារដែនទឹក ហើយលបចូលទៅកម្ទេចកងទ័ពជើងទឹករបស់ខ្មាំង។ ពេលអាវុធផ្ទុះ វានឹងបញ្ចេញសារធាតុវិទ្យុសកម្មសាយភាយ ទ្រង់ទ្រាយធំ។
នេះមិនមែនជាលើកទី១ទេ ដែលកូរ៉េខាងជើង ធ្វើតេស្តអាវុធនុយក្លេអ៊ែរក្រោមទឹក ពោលគឺបើតាមសេចក្តីរាយការណ៍ ទីក្រុងព្យុងយ៉ាង ក៏ធ្លាប់សាកល្បងអាវុធបែបនេះផងដែរ កាលពីខែមីនាឆ្នាំ២០២៣។
ប៉ុន្មានសប្តាហ៍មកនេះ កូរ៉េខាងជើង បានប្រឹងប្រែងពង្រឹងកម្លាំងយោធាខ្លាំងណាស់ រួមទាំងដាក់ពង្រាយមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយប្រើឥន្ធនៈរឹង កាលពីថ្ងៃអាទិត្យមុនផងដែរ។
មិនត្រឹមប៉ុណ្ណឹង មេដឹកនាំ គីម ជុងអ៊ុន ថែមទាំងបញ្ឆេះសង្គ្រាមពាក្យសម្តី និងដាក់ចេញនូវគោលនយោបាយម៉ឺងម៉ាត់ប្រឆាំងខ្មាំងសត្រូវដូចជាការលុបចោលកិច្ចព្រមព្រៀងសន្តិភាពមួយចំនួនទៀតផង។
កូរ៉េខាងជើងនិយាយថា ខ្លួនក្តៅចិត្តមែនទែន ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន ហើយថ្កោលទោសថា ទង្វើនេះបង្កឲ្យស្ថានភាពក្នុងតំបន់កាន់តែឡើងកម្តៅ ហើយគំរាមកំហែងដល់សន្តិសុខរបស់ទីក្រុងព្យុងយ៉ាង។
យ៉ាងណាមិញ សម្ព័ន្ធមិត្តទាំង៣ អះអាងហើយអះអាងទៀតថា ពួកគេធ្វើសមយុទ្ធច្រើនឡើងៗ ដោយសារសកម្មភាពយោធាដ៏គឃ្លើនរបស់កូរ៉េខាងជើង រួមទាំងការធ្វើតេសមីស៊ីលជាបន្តបន្ទាប់និងការបាញ់អាវុធថ្មីៗ ដែលសុទ្ធតែបំពានដល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ