ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក
ប្រទេសកូរ៉េខាងជើង បានគំរាមឆ្លើយតបដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកមីស៊ីលនៅកូរ៉េខាងត្បូង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកក្កដា ដោយបណ្តាញសារព័ត៌មានរដ្ឋ KCNA។

ទីក្រុងព្យុងយ៉ាងអះអាងថា ថ្វីបើមានការព្រមានម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅតែបើកកិច្ចប្រជុំនៃ “ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ” កាលពីថ្ងៃទី១៨ខែកក្កដា ដើម្បីពិភាក្សាអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ដដែល។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun-nam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរដោយផ្ទាល់ និងច្បាស់ៗបំផុតចំពោះកូរ៉េខាងជើង ដោយការនាំយកនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្នាក់ Ohio ទៅកាន់មូលដ្ឋានប្រតិបត្តិការកំពង់ផែ ប៊ូសាន ដែលនោះជាការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើឧបទ្វីបកូរ៉េជាលើកដំបូង ក្នុងរយៈពេល៤០ឆ្នាំ”។

ចំណាត់ការនេះបង្ហាញថា សេណារីយ៉ូរបស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងជើង បានឈានចូលដល់ដំណាក់កាលដ៏សំខាន់បំផុត។
ទន្ទឹមនោះ លោក Kang បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលថា ដើរហួសបន្ទាត់ក្រហមផ្នែកយោធា ហើយអះអាងថា ការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរនិងទ្រព្យសម្បត្តិយុទ្ធសាស្ត្រផ្សេងទៀត គឺស្ថិតនៅក្រោមលក្ខខណ្ឌសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលបានបញ្ជាក់នៅក្នុងគោលលទ្ធិយោធារបស់កូរ៉េខាងជើង។
គោលលទ្ធិរបស់កូរ៉េខាងជើង ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺអនុញ្ញាតឲ្យប្រទេសនេះ អនុវត្តនីតិវិធីសកម្មភាពចាំបាច់ ក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន ឬនៅពេលវិនិច្ឆ័យឃើញថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន ជិតកើតឡើងហើយ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុនកាលពីថ្ងៃពុធ ទី២០ ខែកក្កដា ឆ្លើយតបទៅនឹងការចូលចតរបស់នាវាមុជទឹក USS Kentucky ថ្នាក់ Ohio នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ទៀត ក្រោយពេល នាវាមុជទឹកអាមេរិក មកដល់ កូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


