KPT+
ចង់ឆាប់មានលុយទិញផ្ទះបាននៅ អនុវត្តតាមគន្លឹះ ៥ យ៉ាងនេះ
គោលដៅសំខាន់បំផុតមួយក្នុងជីវិតមនុស្សម្នាក់ៗ គឺធ្វើយ៉ាងណាមានផ្ទះរស់នៅសមរម្យផ្ទាល់ជារបស់ខ្លួន ។ ហេតុនេះបើយើងកំពុងនៅផ្ទះជួលនៅឡើយ តើគួរធ្វើដូចម្ដេចទើបឆាប់មានលទ្ធភាពទិញផ្ទះបាន? KPT Plus សូមលើកយកគន្លឹះ ៥ យ៉ាងដែលអាចជួយយើងឲ្យទិញផ្ទះបាននៅឆាប់ៗ៖
១. ចំណាយតែតាមតម្រូវការ
កុំចំណាយទៅតាមអារម្មណ៍ចង់បាន គឺត្រូវមើលទៅលើតម្រូវការជាក់ស្ដែង។ បើសិនយើងមានទម្លាប់ចាយលុយទៅតាមអារម្មណ៍ គឺគ្មានថ្ងៃសល់នោះទេ ទោះរកបានច្រើនប៉ុណ្ណាក៏ដោយ។ ទៀតសោត បើនៅបន្ទប់ជួលផងនោះ យើងកាន់តែត្រូវប្រុងប្រយ័ត្នក្នុងការចំណាយ ដោយត្រូវចំណាយដោយការវិភាគហ្មត់ចត់ និងគិតឲ្យបានល្អិតល្អន់។
២. កត់ត្រាការចំណាយនិងកំហិតខ្លួនឯង
កំណត់ការចាយវាយប្រចាំថ្ងៃឲ្យបានច្បាស់លាស់ និងរៀនដាក់កំហិតខ្លួនឯងខ្លះ តែកុំដល់ថ្នាក់រិះថាំបង្អត់បាយខ្លួនឯង។ យើងត្រូវកត់ត្រាការចំណាយគ្រប់ពេលថា ថ្ងៃនេះទិញអ្វីខ្លះ អស់ប៉ុន្មាន? តើការចំណាយនោះអាចលើសពីការកំណត់ឫទេ? ប្រសិនបើលើសមកពីមូលហេតុអ្វី? រីឯការដាក់កំហិតខ្លួនឯង គឺដើម្បីសល់លុយ រស់នៅស្រួលទៅថ្ងៃក្រោយ មិនមែនជារឿងអាក្រក់នោះទេ តែក៏មិនត្រូវឲ្យខ្លួនឯងអត់ឃ្លានដែរ។
៣. កុំចំណាយមិនបានប្រយោជន៍
យើងមិនគួរចំណាយទៅលើអ្វីដែលមិនសូវមានប្រយោជន៍ដូចជា ដាក់ម៉ាស៊ីនត្រជាក់ ទិញទូទឹកកក ឬទិញរបស់ទ្រព្យច្រើនដាក់ផ្ទះ។ល។ ការចំណាយទាំងនេះគ្រាន់តែល្អភ្នែក តែមិនចំណេញអ្វីទេ គ្រាន់តែរៀបចំឲ្យមានរបៀបរៀបរយទៅបានហើយ ត្រូវទុកលុយពីការចំណាយទាំងនោះ ទៅបើកកុងធនាគារសន្សំវិញទើបបានកើនប្រាក់។
៤. សន្សំលុយតាមប្រាក់ខែពីតិចទៅច្រើន
ការសន្សំក្លាយជាច្រើនបាន ផ្ដើមចេញពីប្រាក់ខែតិចស្ដួចស្ដើងនេះឯង។ គន្លឹះទី៤នេះ គឺត្រូវដកលុយប្រាក់ខែទុកសន្សំរៀងរាល់ខែ បើប្រាក់ខែតិច ត្រូវសន្សំច្រើនជាងចំណាយ បើប្រាក់ខែកាន់តែច្រើន អាចសន្សំកាន់តែច្រើន ចំណែកឯការចំណាយនៅដដែលមិនមែន លុយតិចចាយតិច ហើយនៅពេលមានលុយច្រើនចាយច្រើននោះទេ។
៥. កុំជួលផ្ទះស្នាក់នៅធំនិងមានតម្លៃខ្ពស់ពេកទេ
ប្រសិនបើត្រឹមជួលផ្ទះស្នាក់នៅ មិនចាំបាច់សង្វាតផ្ទះធំ និងតម្លៃថ្លៃពេកនោះទេ។ ជួលបន្ទប់ថោកសមល្មមបានហើយ ទោះអាចនៅឆ្ងាយបន្តិច ប៉ុន្តែអាចកាត់បន្ថយការចំណាយលើការស្នាក់នៅច្រើន។ វិធីល្អមួយទៀត អ្នកអាចស្នាក់នៅជាមួយមិត្តភក្តិដើម្បីរំលែកការចំណាយ។ ហេតុនេះលុយនៅសល់ពីការបង់ថ្លៃស្នាក់នៅ អ្នកអាចទុកសន្សំបាន៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ចង់ក្លាយជាសេដ្ឋីត្រឹមវ័យ ៤០ ឆ្នាំ អានយុទ្ធសាស្ត្រដែលអាចទៅរួចទាំងនេះ
ចុចអាន៖៥ ជំហានគិតល្អិតល្អន់ មុនចង់បើកអាជីវកម្មឡើងវិញក្នុងវិបត្តិកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


