ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺមានរោងចក្រកែច្នៃស្វាយ ៣ កន្លែង ខណៈហាងឆេងស្វាយកែវរមៀតត្រូវប៉ាន់ទីផ្សារ
លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ស្វាយកែវរមៀតឆ្នាំនេះទទួលបានទិន្នផលខ្ពស់ ស្របតាមតម្រូវការស្តង់ដារទីផ្សារនាំចេញ។

ថ្លែងមកកាន់ «កម្ពុជាថ្មី» លោក ជូ សារឹម បានគូសបញ្ជាក់ថា ដោយសារប្រជាពលរដ្ឋនៅក្នុងសហគមន៍បានយកចិត្តទុកដាក់នៅក្នុងការថែទាំ និងអនុវត្តតាមបច្ចេកទេសស្តង់ដារនៃការដាំដុះ បានធ្វើឲ្យស្វាយទទួលបានទិន្នផលខ្ពស់ និងស្របតាមតម្រូវការស្តង់ដារទីផ្សារនាំចេញ។
«បើនិយាយដល់ស្តង់ដារទីផ្សារនាំចេញ ស្វាយត្រូវមានមានទំហំធំឬអាចនិយាយបានថា ៣ ទៅ ៤ ផ្លែមានទម្ងន់ ១គីឡូក្រាម»។ នេះបើតាមលោក ជូ សារឹម។
លោកបន្តថា «ប្រជាសហគមន៍ ហាក់មានការយល់ដឹងច្រើនពីបច្ចេកទេសនៃការដាំដុះ និងបានអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ។ ក្នុងមួយដើមៗ យើងណែនាំឲ្យពួកគាត់ដាំចន្លោះពី ៦ ទៅ ៧ ម៉ែត្រ ក្នុងមួយអន្លុងដើម ព្រមទាំងការប្រើប្រាស់ជីធម្មជាតិ សំដៅធ្វើយ៉ាងណាឲ្យស្របតាមស្តង់ដារទីផ្សារ»។

ប្រជាកសិករនៅក្នុងសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺ ភាគច្រើនដាំដុះទៅលើពូជស្វាយ ២ ប្រភេទ គឺពូជស្វាយកែវរមៀតពណ៌ខៀវរាងកន្តុល និងពណ៌លឿងរាងទ្រវែង និងមួយប្រភេទទៀតជាស្វាយកែវរមៀតប្រភេទច្រកថង់ ដែលពូជនេះនាំចេញមានតម្លៃថ្លៃ។
ចំពោះតម្លៃស្វាយកែវរមៀតពណ៌ខៀវធម្មតា (មិនច្រកថង់) លក់បានក្នុងតម្លៃចន្លោះពី ១២០០៛ ទៅ ១២៥០៛ ក្នុងមួយគីឡូក្រាម និងប្រភេទពូជស្វាយកែវរមៀតច្រកថង់ លក់បានក្នុងតម្លៃចន្លោះពី ២៥០០៛ ទៅ ២៨០០៛ ក្នុងមួយគីឡូក្រាម ។
ទិន្នផលស្វាយទាំងនោះភាគច្រើននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ប្រទេសកូរ៉េ សហគមន៍អ៊ឺរ៉ុប ប្រទេសវៀតណាម ថៃ ខ្លះទៀតនាំចូលទៅក្នុងរោងចក្រកែច្នៃក្នុងស្រុក ដើម្បីសម្អាត វិចខ្ចប់ និងកែច្នៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារបន្ថែមទៀតផងដែរ។

លោក ជូ សារឹម បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដុះស្វាយកែវរមៀតសរុបប្រមាណជា ៦ ម៉ឺនហិតាទូទាំងខេត្ត។ ក្នុងនោះខេត្តក៏មានរោងចក្រកែច្នៃ ៣ កន្លែងសុទ្ធសឹងជាក្រុមហ៊ុនវិនិយោគធំៗវិនិយោគមកពីប្រទេសចិន ដែលភាគច្រើនមានទីតាំងស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើទោះបីជាខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានការដាំដុះស្វាយកែវរមៀតច្រើនជាងខេត្តផ្សេងៗក៏ពិតមែន ប៉ុន្តែបើតាមលោក ជូ សារឹម ក៏នៅមិនទាន់អាចហៅខេត្តនេះជាអាណាចក្រនៃការនាំចេញស្វាយដែរ។
ដំណាំស្វាយ ជាធនធានមួយដែលមានអាទិភាពជាងគេមួយក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីស្វាយខេត្តដែលដែលជាប្រភពនៃដើមត្នោតនេះនៅមានដំណាំស្រូវ បន្លែ និងការដាំដុះដូងជាដើម។
លោក ជូ សារឹម បានបន្តថា តាមរយៈដំណាំកសិកម្មទាំងអស់នេះបានជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ខណៈមន្រ្តីជំនាញក៏បានខិតខំស្វះស្វែងទីផ្សារនិងអាចនាំចេញទៅលក់នៅក្រៅប្រទេស៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ