ចរាចរណ៍
ករណីក្រឡាប់ឡានលើផ្លូវល្បឿនលឿន៖ អភិបាលខេត្តកំពង់ស្ពឺបង្ហាញក្តីរន្ធត់ និងស្នើឱ្យបើកបរមានការប្រុងប្រយ័ត្ន
លោក វ៉ី សំណាង អភិបាលខេត្តកំពុងស្ពឺ បានបង្ហាញក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងលើផ្លូវល្បឿនលឿនបណ្តាលឱ្យស្លាប់មនុស្ស៥នាក់ និងបានស្នើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន។

បន្ទាប់ពីមានករណីនេះកើតឡើង លោកអភិបាលខេត្តកំពង់ស្ពឺ បានសរសេររៀបរាប់នៅលើឆាណែលតេឡេក្រាមរបស់លោកយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរន្ធត់ចំពោះដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅគីឡូម៉ែត្រលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន»។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឱ្យមនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត និង២នាក់រងរបួសធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ លោកសុំឱ្យអ្នកបើកបរទាំងអស់ មេត្តាបើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ គោរពល្បឿននៃការបើកបរ មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ករណីរថយន្ត Alphard ក្រឡាប់នៅផ្លូវល្បឿនលឿនមានអ្នកស្លាប់នៅកន្លែងកើតហេតុ៥នាក់ និងរបួសធ្ងន់២នាក់។ របាយការណ៍បានបញ្ជាក់បន្ថែមថា រថយន្ត Alphard ពណ៍ស ដឹកមនុស្សលក្ខណៈគ្រួសារចំនួន ៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ និងមានអ្នកបើកបរជាស្រ្ដី។
គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដនេះ បានកើតឡើងវេលាម៉ោង៧ និង ១២នាទីព្រឹក ថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រលេខ២០ ហួសច្រកចេញកំពង់ស្ពឺ កើតបន្ដិច។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បាននឹងកំពុងសហការអន្ដរាគមន៍ជួយសង្គ្រោះ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


