Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ គាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈ ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ

បានផុស

នៅ

នៅលើទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ នេះ បានប្រកាសគាំទ្រឱ្យអ្នកឧកញ៉ា ឡេង​ ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈ។ សម្ដេចតេជោ បានប្រកាសគាំទ្របែបនេះ បន្ទាប់ពីអ្នកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហើបពីបំណងរបស់ខ្លួនដែលចង់ធ្វើជាប្រធានសមាគមសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា“បន្ទាប់ពីបានឃើញអ្នកឧកញ៉ា​ ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ

តាមការអះអាងបន្ថែមរបស់សម្ដេចតេជោ កន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន សម្ដេចបានរួមចំណែកក្នុងការជួយដល់សិល្បករ សិល្បការីនីដែលជួបការលំបាក តាមរយៈសមាគមផង និងតាមរយៈបុគ្គលផង។ សម្ដេច យល់ឃើញថាបញ្ហាថវិកាសម្រាប់ទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។

សម្រាប់សម្ដេចតេជោ ទោះជាបញ្ហាប្រឈមធំៗយ៉ាងណា  ប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ធ្វើជាប្រធានសមាគមនោះ សមាគមនឹងអាចដោះស្រាយប្រឈមធំៗបានមួយផ្នែកធំ រាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។

តែទោះបីជា សម្ដេចតេជោ បានបង្ហាញជំហរគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈក៏ពិតមែន តែសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីជំហរអព្យាក្រិតថា  សម្ដេច មិនជ្រៀតជ្រែត មិនលូកដៃលើការបោះឆ្នោតជ្រើសរើសប្រធានសមាគមឡើយ។ មិនជ្រៀតជ្រែកលើកិច្ចការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈ គឺដោយសារតែ សមាគមសិល្បៈត្រូវការអ្នកសិល្បៈដែលមានការសាមគ្គីភាពនិងរីកចម្រើនទៅមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម