ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើគោលដៅធំពីរ គឺពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ផ្តោតទៅលើគោលដៅធំពីរ គឺពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងកាត់បន្ថយរឿងអវិជ្ជមាន។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំនៅក្នុងការពង្រឹង និងពង្រីកសមិទ្ធផលផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋាន គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ សម្ដេចនាយករដ្ឋមន្ត្រី តែងតែលើកឡើងថា អ្វីៗមិនមែនស្ថិតនៅលើក្រដាសនោះទេ តែស្ថិតនៅលើលទ្ធផលជាក់ស្ដែងនៅលើដី ហើយលទ្ធផលនេះគឺផ្អែកលើមូលដ្ឋានគ្រឹះនៅតាមភូមិ-ឃុំ និងស្រុក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ហើយគ្រប់កន្លែងទាំងអស់ គ្រប់ពេលទាំងអស់ ផ្តោតទៅលើគោលដៅធំពីរ ទីមួយពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ ទីពីរខិតខំវាយតម្លៃ កែលម្អកាត់បន្ថយរឿងអវិជ្ជមាន តែពីរហ្នឹង ធ្វើតែពីរហ្នឹងបាន គឺបូកចូលគ្នា គឺផលវិជ្ជមានច្រើន»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដែរថា ប្រសិនបើគ្រាន់តែធ្វើដើម្បីពង្រីកសមិទ្ធផលវិជ្ជមាន ហើយមិនកាត់បន្ថយនូវអ្វីដែលជាបញ្ហាទេនោះ គឺជារឿងលំបាក ដោយសម្ដេច ថា ដូចវែកចកអញ្ចឹង។
«អាហ្នឹងពេលខ្លះដូចវែកចក ជួនកាលវាទាញអាផលដែលវិជ្ជមាន មិនឲ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំងពីរ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


