ជីវិតកម្សាន្ដ
ត្រឹមរូបមួយសន្លឹកកៀកស្មា Matt ទោះសេដ្ឋីហៃសូ Pok ប្រាប់ថាមិត្ត ក៏គ្មានអ្នកជឿដែរ
កាលពីប៉ុន្មានថ្ងៃមុន អ្នកជំនួញប្រាក់លានប្រចាំប្រទេសថៃ Hiso Pok បានបង្ហោះរូបភាពកាន់ស្មាតារាសម្ដែង Matt Peeranee ដោយបន្ថែម hashtag បញ្ចាក់ថា ខានកាន់ដៃគ្នាយូរហើយ! ប្រការបានធ្វើឲ្យទស្សនិកជនជាច្រើនសម្រុកចូលទៅបញ្ចេញមតិបែបលេបខាយ ទៅលើគូនេះ។
តាមរយៈការចេញផ្សាយពីសារព័ត៌មាន Sanook បានបង្ហោះនូវរូបភាពរបស់អ្នកស្នងមរតកប្រាក់លានប្រចាំប្រទេសថៃ គឺលោក Pratarnwong Pok Phornprapha និងតារាស្រី Matt Peranee Kongthai ដែលចាប់តាំងពីរឿងស្នេហាត្រីកោណកើតឡើងនៅឆ្នាំ ២០២៣មក អ្នកទាំងពីរបានឃ្លាតឆ្ងាយពីគ្នាសឹងតែបាត់មុខពីបណ្ដាញសង្គម។
ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកជំនួញប្រុសរូបនេះបានបង្ហាញរូបភាពនៃពេលវេលាដ៏គួរឲ្យស្រលាញ់ជាមួយ Matt ឲ្យអ្នកគាំទ្របានឃើញតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់គាត់។ តាមរយៈគណនីផ្ទាល់របស់ Pok បង្ហាញឲ្យឃើញអ្នកទាំងពីរថតរូបជាមួយគ្នានៅភោជនីយដ្ឋានមួយ។ ពេលនោះរូបលោកបានលូកដៃទៅឱបស្មារបស់ Matt យ៉ាងស្និទ្ធស្នាល ដែលមើលទៅកក់ក្ដៅដូចមិត្តប្រុសកំពុងថតសែលហ្វីជាមួយមិត្តស្រី។
មិនត្រឹមតែប៉ុណ្ណោះ Pok ក៏បានបញ្ជាក់ក្នុងចំណងជើងនោះដែរ “ខ្ញុំមិនបានឃើញអ្នកយូរមកហើយ។ ស្វែងរកក្មេងស្រីឲ្យខ្ញុំ Pini ហើយលោមកក៏មិនភ្លេចបន្ថែម hashtag បញ្ចាក់ថា ខានកាន់ដៃគ្នាយូរហើយ។

ទោះយ៉ាងណាក៏ដោយ ថ្វីបើរូបភាពនោះបញ្ចាក់ក្នុងន័យបងប្អូនឬមិត្តភាពដែលមានជាមួយគ្នាមកជាយូរឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទាំងពីចៀសពីការរិះគន់មិនផុតឡើយ។ ការបង្ហាញរូបភាពរបស់ Pok និង Matt អាចនឹងធ្វើឲ្យមនុស្សមួយចំនួនសង្ស័យពីទំនាក់ទំនងរបស់ពួកគេ។ បើទោះជាកន្លងមកគូនេះធ្លាប់ចេញមុខបកស្រាយថា ពួកគេស្គាល់គ្នាមកយូរឆ្នាំហើយ។ ជាពិសេសពួកគេតែងតែបង្ហាញពីពេលវេលាកៀកកើយគ្នាញឹកញាប់ មិនដែលខាននោះទេ។
លើសពីនេះទៀតដែរ Matt តែងតែត្រូវគេភ្ចាប់ជាមួយបុរសម្នាក់នោះម្នាក់នេះដោយចោទនាងថា ជាជនទី៣បំបែកក្ដីស្រលាញ់របស់អ្នកដទៃ។ ក្នុងពេលកាលពីប៉ុន្មានឆ្នាំំ នាងក៏យកបានបេះដូងពោះម៉ាយ Songkran ដែលជាស្វាមីតារាស្រី Aff Taksaorn រហូតផ្អើលពិភពសិល្បៈថៃ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កំប្លែងចិន Jia Ling និងជាអ្នកដឹកនាំរឿងរកចំណូលច្រើនជាងគេ បង្ហាញខ្លួនម្ដងនេះដូចមនុស្ស២ផ្សេងគ្នា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


