ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប់លេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេនៅ អាស៊ី ឯថៃ-វៀតណាម ត្រឹមតោងពីក្រោយ
ជាថ្មីម្ដងទៀត កម្ពុជាបានគ្រងតំណែងលេខ ១ ជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល ២ ឆ្នាំជាប់គ្នា ខណៈ ៦ ប្រទេសផ្សេងទៀតដូចជា ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាមបានត្រឹមតោងពីក្រោយកម្ពុជាប៉ុណ្ណោះ ។
យោងតាមប្រភពពីគេហទំព័រ World Travel Award បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ២០២៣ ជាឆ្នាំទី ២ ហើយដែលកម្ពុជារក្សាបានមុខមាត់ឈ្នះពានរង្វាន់ ជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេប្រចាំតំបន់អាស៊ី ខណៈឆ្នាំ ២០២២ កម្ពុជាក៏ឈរនៅលំដាប់កំពូលតារាងផងដែរ ពោលនៅពេលនោះប្រទាញប្រទង់ដោយប្រទេសឥណ្ឌា ជប៉ុន ថៃ និងវៀតណាម ។
ទន្ទឹមនោះ កាលពីឆ្នាំ ២០២២ កម្ពុជាមិនត្រឹមតែគ្រងតំណែងជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អបំផុតប្រចាំតំបន់អាស៊ីប៉ុណ្ណោះទេ កម្ពុជាក៏បានឈ្នះពានរង្វាន់ជាប្រទេសមានគោលដៅទេសចរណ៍យុវជនឈានមុខគេប្រចាំតំបន់អាស៊ីផងដែរ ខណៈអំឡុងពេលនោះឈោងតោងពីក្រោយដោយប្រទេសឡាវ ថៃ និងវៀតណាម ។
ចំណែកទិសដៅទេសចរណ៍ដែលទាក់ទាញចិត្តពិភពលោកនោះ ភាគច្រើនគឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ខណៈកាលពីឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសបានជាង ៥.៤៥ លាននាក់ ស្របពេលដែលឆ្នាំ ២០២៤ នេះវិញ កម្ពុជារំពឹងនឹងមានចំនួនភ្ញៀវទេសចរកើនឡើងជាងឆ្នាំ ២០២៣ ទៅទៀត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្ពុជា គ្រងលេខ ១០ ជាប្រទេសផលិតស្រូវអង្ករច្រើនជាងគេលើលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ