សេដ្ឋកិច្ច
កម្ពុជា គ្រងលេខ ១០ ជាប្រទេសផលិតស្រូវអង្ករច្រើនជាងគេលើលោក
ជារឿងដ៏អស្ចារ្យមួយដែលព្រះរាជាណាចក្រកម្ពុជាជាប់ឈ្មោះក្នុងបញ្ចីកំពូលទាំង ១០ ជាប្រទេសផលិតស្រូវអង្ករបានច្រើនជាងគេនៅលើពិភពលោកកាលពីឆ្នាំ ២០២៣ កន្លងទៅ ពោលកម្ពុជាផលិតស្រូវអង្ករបានចំនួន ៥.៩៣ លានតោន និងគ្រងលំដាប់ទី ១០ នេះតែម្ដង ។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រអាល្លឺម៉ង់ Statista ។

ចំណែកប្រទេសដែលជាអធិរាជផលិតស្រូវអង្ករច្រើនបំផុតលំដាប់ទី ១ លើពិភពលោកនោះគឺបានទៅលើមហាយក្ស ចិន ។ ពេញមួយឆ្នាំ ២០២៣ ចិនផលិតស្រូវអង្ករបានជាង ១៥៦ លានតោន ខណៈតោងពីក្រោយ ពោលលំដាប់ទី ២ គឺឥណ្ឌាជាអ្នកឱបក្រសោប ដោយប្រទេសនេះផលិតស្រូវអង្ករបានប្រមាណ ១៣៥.៧៦ លានតោនកាលពីឆ្នាំមុន ។
ដោយឡែកលេខ ៣ គឺប្រទេសបង់ក្លេដេសផលិតស្រូវអង្ករបាន ៣៦.៣៥ លានតោន ខណៈឥណ្ឌូណេស៊ីឈរនៅលំដាប់ទី ៤ ឲ្យផលស្រូវអង្ករបាន ៣៤ លានតោន ឯប្រទេសភូមិផងរបងជាមួយកម្ពុជា ដូចជា វៀតណាមផលិតបាន ២៦.៩៤ លានតោន និងថៃបាន ២០.៩១ លានតោនស្ថិតនៅលេខរៀងទី ៦ ។

ទន្ទឹមនោះ ប្រទេសអាស៊ាន ២ ទៀតដូចជា ហ្វីលីពីនឈរនៅលំដាប់ទី ៧ ។ កាលពីឆ្នាំ ២០២៣ ហ្វីលីពីនផលិតស្រូវអង្ករបាន ១២.៦៣ លានតោន ខណៈដែលប្រទេសកំពុងជួបស្ថានភាពវឹកវរ មីយ៉ាន់ម៉ា គ្រងលេខ ៨ ទទួលផលបាន ១១.៨០ លានតោន និងលេខ ៩ ធ្លាក់ទៅលើប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ៤ លើពិភពលោក ជប៉ុន ពោលប្រទេសនេះផលិតស្រូវអង្ករបាន ៧.៤៨ លានតោន ។
គួរបញ្ជាក់ថា បើគិតក្នុងតំបន់អាស៊ានវិញ កម្ពុជាគ្រងលំដាប់ទី ៦ ហើយឥណ្ឌូណេស៊ីជាប្រទេសកាន់កាប់កំពូលតារាង ខណៈជាបន្តបន្ទាប់មកទៀតគឺ វៀតណាមជាប់លេខ ២ តោងពីក្រោយឥណ្ឌូណេស៊ី ចំណែកថៃលេខ ៣, ហ្វីលីពីនលេខ ៤ និងមីយ៉ាន់ម៉ាលេខ ៥ ឈរនៅលើកម្ពុជា ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក សេដ្ឋា ជិះរថយន្ត Lexus តម្លៃជាង ២១ ម៉ឺនដុល្លារទៅសួរសុខទុក្ខ លោក ថាក់ស៊ីន ដល់ភូមិគ្រឹះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


