ព័ត៌មានអន្ដរជាតិ
ព្យាបាលអ្នកជំងឺនៅគ្លីនិកខ្លួនឯង ទីបំផុត វេជ្ជបណ្ឌិតថៃដំបូងគេ ឆ្លងនិងស្លាប់ដោយសារកូវីដ
វេជ្ជបណ្ឌិតម្នាក់នៅខេត្ត Maha Sarakham បានទទួលមរណភាពដោយសារជំងឺកូវីដ១៩។ លោកជាគ្រូពេទ្យជនជាតិថៃដំបូងបំផុតដែលត្រូវបានសម្លាប់ដោយសារជំងឺនេះ។
លោកវេជ្ជបណ្ឌិត Panya Hanphanitphan អាយុ៦៦ឆ្នាំ ត្រូវបានគេប្រកាសថា ស្លាប់ក្នុងមន្ទីរពេទ្យ Srinagrind នៃទីក្រុង Khon Kaen នៅវេលាម៉ោង១:១៩ ព្រឹកថ្ងៃព្រហស្បតិ៍។

លោកវេជ្ជបណ្ឌិត Panya គឺជាអ្នកជំងឺកូរ៉ូណាទី១៨ដែលត្រូវបានកត់ត្រានៅក្នុងខេត្តភាគឦសានមួយនេះ ចាប់តាំងពីរលកនៃជំងឺកូវីដ១៩ ចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ។
គាត់បានព្យាបាលអ្នកជំងឺ៣នាក់នៅគ្លីនិករបស់គាត់ មុនពេលចុះខ្សោយសុខភាពដោយសារជំងឺនេះ។
នៅថ្ងៃទី១៣ខែមករា អ្នកជំងឺគ្រុនក្តៅម្នាក់បានទៅព្យាបាលនៅគ្លីនិករបស់គាត់។ ក្រោយមក អ្នកជំងឺត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ១៩។

នៅថ្ងៃទី១៤ខែមករា អ្នកជំងឺម្នាក់ទៀតដែលមានអាការៈក្អកតែមិនមានគ្រុនក្តៅ បានមកព្យាបាលនៅគ្លីនិករបស់គាត់។
នៅថ្ងៃទី២៥ខែមករា គាត់បានព្យាបាលអ្នកជំងឺម្នាក់ដែលមានគ្រុនក្តៅខ្លាំង ហើយបានបញ្ជូនពួកគេទៅកាន់ផ្នែកជំងឺផ្លូវដង្ហើមក្នុងមន្ទីរពេទ្យ។ អ្នកជំងឺនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា ជាអ្នកជំងឺកូវីដ១៩ ទី២ប្រចាំខេត្ត។
នៅល្ងាចថ្ងៃទី២៨ខែមករា គ្រូពេទ្យបានបិទគ្លីនិករបស់គាត់ក្រោយដឹងថា អ្នកជំងឺបានឆ្លងមេរោគ បន្ទាប់មកបានទៅផ្ទះនិងធ្វើចត្តាឡីស័ក។
នៅព្រឹកបន្ទាប់ គាត់បានទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តរកកូវីដ ប៉ុន្តែរកមិនឃើញវីរុសទេ។ គាត់បានវិលត្រឡប់មកផ្ទះវិញហើយបន្តធ្វើចត្តាឡីស័ក។

នៅថ្ងៃទី៣១ខែមករា គ្រូពេទ្យឈឺសាច់ដុំនិងក្តៅខ្លួន។ នៅថ្ងៃទី១ខែកុម្ភៈ គាត់បានទៅមន្ទីរពេទ្យសម្រាប់ការធ្វើតេស្តកូវីដលើកទីពីរ ហើយលទ្ធផលគឺវិជ្ជមាន។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Maha Sarakham ដោយស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ Srinagarind ក្នុងទីក្រុង Khon Kaen។
ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ហើយវេជ្ជបណ្ឌិត Panya បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កូវីដនៅថៃបង្ហាញសញ្ញាធូរស្រាល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា