Connect with us

ជីវិតកម្សាន្ដ

តារាប្រុសកូរ៉េ ៥រូប មិនខ្លាចនឹងនិយាយប្រាប់ថា «ខ្លួនស្រលាញ់មនុស្សស្រីម៉ាប់ៗច្រើនជាងរាងស្គម»

បានផុស

នៅ

ខណៈពេលដែលស្តង់ដាសម្រស់របស់នារីកូរ៉េភាគច្រើន គឺពេញចិត្តទៅលើនារីដែលមានរាងស្គមស្អាត និងរាងស្លីមស្រឡូន ដើ​ម្បីឲ្យ​មើល​ទៅកាន់តែភាពទាក់ទាញស្អាត។ ប៉ុន្តែផ្ទុយស្រឡះពីតារាប្រុសកូរ៉េទាំង ៥រូបនេះ ដែលពួកគេបានបញ្ជាក់ច្បាស់ថា ពួក​គេ​ចូល​ចិត្តនារី​មានសាច់ទ្រលុក​ទ្រលន់ច្រើន​ជា​ងនារីរាងតូចស្គមស្តើងទៅវិញ។

ចង់ដឹងថាជាតារាប្រុសរូបនេះណាខ្លះ ទោះមើលខាងក្រោមនេះទាំងអស់គ្នា៖

១. Joo Won
នៅកម្មវិធី PowerFM ‘Cultwo Show’ របស់ប៉ុស្តិ៍ទូរទស្សន៍ SBS ក្នុងឆ្នាំ ២០១៣ តារាសម្តែងប្រុសរូបនេះបានបង្ហើបថាគាត់​ចូល​ចិ​ត្ត​នារី​​ដែលមានសាច់ ច្រើនជាងនារីដែលមានរាងស្គមពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Jang Ki Yong
លោក Jang ក៏មិនខុសគ្នាប៉ុន្មានដែរ តារាប្រុសរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយ កាលក្នុងឆ្នាំ ២០១៧។ លោកនិយាយថា ប្រ​ភេទមនុស្សស្រីដែលលោកស្រលាញ់គឺជាមនុស្សដែលចូលចិត្តញ៉ាំ និងមានសុខភាពល្អ ហើយលោកនៅតែប្រកាន់​គំនិតនេះ​​រ​ហូត​​មកដល់សព្វថ្ងៃមិនផ្លាស់ប្តូរនោះទេ។

៣. Jin សមាជិក BTS
សូម្បីតែបុរសសង្ហាក្នុងក្រុមចម្រៀងល្បីដូចជា Jin ក៏នៅតែរហូតមាត់និយាយថា លោកក៏ចូលចិត្តមនុស្សស្រី​ដែលមានសាច់ទ្រលុក​ទ្រ​លន់​ដែរ ច្រើនជាងនារីរាងតូចល្អិត។ ក្នុងបទសម្ភាសន៍ Jin បាននិយាយពីប្រភេទមនុស្សស្រីដែលលោកស្រលាញ់ ជានារីដែល​ចូ​ល​ចិត្ត​លេង​សើច ​មិន​ប្រកាន់​អត្តចរិតច្រើន ចូលចិត្តញ៉ាំងាយស្រួលចុះសម្រុងគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ Jin និយាយថាលោក​ចូ​ល​​​ចិត្តនិ​យាយ​លេង​ថា ​នាងគឺជាកូនជ្រូក។

៤. Ju Ji Hoon

តារាសម្ដែងប្រុសសង្ហា Ju Ji Hoon វិញក៏មិនសូវខុសពីតារាប្រុសទាំង ៣ រូបខាងលើដែរ។ លោក ធ្លាប់បាននិយាយថា លោកចូ​ល​ចិត្ត​​មនុស្សមានសាច់ច្រើនជាងមនុស្សស្រីមានរាងស្គម។ លោក ក៏បាននិយា​យថា លោកក៏ចូលចិត្តមនុស្ស​ស្រីដែលមាន​រាង​ស្លីម​ស្អា​ត​​ដែរ ប៉ុន្តែគ្រាន់តែមើលប៉ុណ្ណោះ មិនមែនជាចំណង់ចំណូលចិត្ត។

៥. Choi Jin Hyuk
តារាសម្ដែងប្រុស Choi Jin Hyuk ក៏បាននិយាយក្នុងកម្មវីធីមួយផងដែរ កាលពីឆ្នាំ ២០១៤។ លោក និយាយថា លោកមិនសូវចូ​ល​ចិ​ត្ត​​នារីណាមានរាងស្គមពេក ហើយមិនស្រលាញ់នារីរាងស្គមនោះទេ។ លោកបន្តថា ប្រភេទ​មនុស្សស្រីដែល​លោកពេញចិត្តគឺ​ជា​នា​រីមាន​សាច់មានឈាមស្រស់ស្អាត មើលទៅពេញលក្ខណៈគួរឱ្យស្រលាញ់៕

អត្ថបទផ្ដល់ដោយ៖ Porman

ចុចអាន៖តារាស្រីកូរ៉េ ៣ ដួង គ្រាន់តែប្តូរម៉ូតសក់ចេញបន្តិច សម្រស់កាន់តែប្លែកជាងមុន

ចុចអាន៖តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម