Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង

បានផុស

នៅ

រឿងវ៉ាវស្នេហាអ្នកណាក៏ធ្លាប់ ជាពិសេសគឺស្នេហាដំបូងដែលបានចាប់ផ្តើមឡើងរីករាយ ប៉ុន្តែគ្រប់គ្នាមិនប្រាកដថា​នឹងអាចបន្ត​ទៅ​មុខ​បានជាមួយគ្នារហូតនោះដែរ។

ជាចុងក្រោយគឺនៅសល់តែអនុស្សាវរីយ៍ឱបជាប់រហូតមកដល់ពេលបច្ចុប្បន្ន បើទោះ​ជា​លែ​ង​មាន​អារម្មណ៍ថាឈឺចាប់ ប៉ុន្តែគ្រប់គ្នា​ក៏​នៅ​តែសោកសៅនៅពេលដែលរំលឹកពីរឿងអតីតទាំងអស់នោះ ត្រឡប់មកវិញ។ សូម្បីតែតារា K-Pop ទាំង ៥ដួងនេះ ក៏ធ្លាប់​បា​ន​ជួ​ប​ស្នេហាដំបូងរបស់ពួកគេផងដែរ។ ព្រមទាំងបើកចិត្តនិយាយ​អំពីវាឡើងវិញ​ដោ​យ​​​ស្មោះ​ត្រង់ចេញពីអារម្មណ៍​ប្រាប់ដល់អ្នក​គាំ​ទ្រ​របស់ពួកគេ ឱ្យដឹងថែមទៀតផង៕

ចង់ដឹងថា តារាកូរ៉េទាំង ៥ដួងនេះ គឺជាអ្នកណាខ្លះ ទៅតាមដានមើលនៅខាងក្រោមនេះទាំងអស់គ្នា៖

១. Jinyoung (GOT7)
នៅក្នុងបទសម្ភាសន៍ដំបូងដែលនិយាយពីស្នេហាដំបូងរបស់ Jinyoung ថា លោកពិតជាខ្មាស់អៀនបន្តិច ដែលនិយាយអំពី​រឿង​នេះ​​កាលពីមុន លោកបានចូលចិត្តនារីម្នាក់ហើយបានឲ្យស្ករគ្រាប់ខ្លះទៅនាងថែមទៀត។ បន្ទាប់ពីឲ្យស្ករគ្រាប់ទៅនាងរួច លោ​ក​បាន​រត់គេចយ៉ាងលឿនដោយសារតែខ្លួនឯងអៀនពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Henry Lau
ម្ដងនេះ Henry បាននិយាយអំពីរឿងស្នេហាដំបូងរបស់លោកវិញម្ដង តារាប្រុសរូបនេះ បានមានសង្សារដែលស្រលាញ់គ្នាអស់ ៧​ឆ្នាំ ​ដែលមិត្តស្រីរបស់លោក បានទាក់ទងគ្នានៅពេលដែលលោករស់នៅប្រទេសកាណាដា។

ទំនាក់ទំនងរបស់លោកបាន​បញ្ចប់​ដោ​យ​សារតែលោក បានដឹងថាមិត្តស្រីនឹងមិត្តសម្លាញ់របស់លោក បាននាំគ្នា​បោកប្រាស់​ចិត្ត​រប​ស់​លោក។ ចាប់តាំងពីមានរឿង​​នេះកើតឡើង Henry មិនមានមិត្តស្រីទៀតនោះទេ។

៣. Suho (EXO)
ឥឡូវនេះគឺដល់វគ្គរបស់ Suho សមាជិក EXO វិញម្ដងបើកទម្លាយរឿងរ៉ាវស្នេហាដំបូងចេញពីចិត្ត។ តារាប្រុសរូបនេះ បាននិយា​យ​ថា លោកធ្លាប់មានមិត្តស្រីនៅវិទ្យាល័យ ដែលស្រលាញ់បាន ២ឆ្នាំ នាងគឺជាស្នេហាដំបូងរបស់លោក ប៉ុន្តែនាងមិនមែនជា​អ្នក​នៅ​ក្នុ​ង​វិស័យសិល្បៈកម្សាន្តនោះទេ។

៤. Sandara Park
ជឿថា អ្នកគាំទ្រមួយចំនួនរបស់ Sandara ពិតជាធ្លាប់បានដឹងអំពីរឿងស្នេហារបស់នាង ដែលធ្លាប់បាននិយាយថា​នាងមិនអាច​បំ​ភ្លេច​នូវស្នេហាដំបូងរបស់នាងបានឡើយ។ តារាស្រីរូបនេះ ធ្លាប់បាននិយាយថា នាងគិតថាជីវិតរបស់នាងដូចជាត្រូវបញ្ចប់ នៅ​ពេ​ល​ដែលនាង និងគេ បានបែកគ្នា។ Sandara នាងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំភ្លេចស្នេហាដំបូងរបស់នាង ប៉ុន្តែនាងនៅតែមិ​ន​អាច​ធ្វើ​វាបាន។

រហូតដល់នាងបានសម្រេចចិត្តលក់វត្ថុអនុស្សាវរីយ៍របស់គេទាំងអស់ដែលនាងទទួលបានទៅប្រាក់ទៅធ្វើដំណើរកម្សាន្ត ជាមួយ​នឹង​មិត្តភក្តិរបស់នាងថែមទៀត ដើម្បីទុកជាការសងសឹក។ តែលទ្ធផលចុង​ក្រោយ នាងនៅតែមិនអា​ចបំភ្លេចស្នេហា​ដំបូងរប​ស់​ខ្លួន​បាន​ទេ។

៥. Woozi (SEVENTEEN)
ស្នេហាដំបូងរបស់ Woozi គឺនៅពេលដែលលោក រៀននៅបឋមសិក្សា។ តារាប្រុសរូបនេះបាននិយាយថា នៅពេលនោះ លោកគឺ​ជា​អ្នកដែលធ្វើឲ្យនាងចាប់អារម្មណ៍មកលើខ្លួន នៅពេលដែលកំពុងលេងបាល់បោះជាមួយមិត្តក្នុងសាលា។ ប៉ុន្តែ Woozi នៅតែមិ​ន​ប្រាក​ដចិត្តថា នាង អាចនឹងមានចិត្តមកលើលោកឬក៏អត់ទេ ហើយលោកបានឈប់និយាយជាមួយនាង នៅពេលដែលលោក​ចូ​ល​ហ្វឹត​ហាត់ក្នុងពិភពកម្សាន្ត៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន៖នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល

ចុចអាន ៖សោកស្ដាយ! ម្ដាយរបស់ CL បានស្លាប់ដោយសារគាំងបេះដូង នៅអាយុ ៥៣ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤៦ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម