Connect with us

កីឡា

ឃីកបុកស៊ីងមាន១០វិញ្ញាសា«កីឡាក្នុងសាល និងគុនចម្រុះអាស៊ី»នៅថៃ

បានផុស

នៅ

កីឡា​ឃីកបុកស៊ីង​នឹង​មាន​​ក្នុង​ព្រឹត្តិការណ៍​កីឡាក្នុងសាល និងគុនចម្រុះអាស៊ីលើក​ទី៦ ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​អាស៊ី​បាន​​បង្ហាញ​​បន្ទាប់​ពី​កិច្ច​ប្រជុំ​​ប្រតិភូ​ថា កីឡា​ឃីក​បុក​ស៊ីង​នឹង​មាន​១០​វិញ្ញាសា​សម្រាប់​ការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​«​កីឡាក្នុងសាល និងគុនចម្រុះអាស៊ីលើក​ទី៦ ឆ្នាំ​២០២៤ (6th Asian Indoor & Martial Games 2024)។ កីឡា​ឃីក​បុក​ស៊ីង​មាន​៣​ប្រភេទ​ដែល​មាន​៧​វិញ្ញាសា​សម្រាប់​បុរស និង​៣​វិញ្ញាសា​សម្រាប់​នារី។ តាម​ការ​គ្រោង​ទុក កីឡា​ឃីក​បុ​ក​ស៊ីង​នឹង​រៀបចំ​ការ​ប្រកួត​នៅសង្វៀន​ John Paul II Sports Center (ទី​លាន​កីឡា​បាល់បោះ)​ក្នុង​សាកល​វិទ្យាល័យ Assumption University។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុងកិច្ច​ប្រជុំ​គណៈ​ប្រតិភូ​បច្ចេកទេស​ពី​ថ្ងៃ​ទី១-៣ ខែ​មីនា ឆ្នាំ​២០២៤ ភាគី​កម្ពុជា​ក៏​បាន​ចូល​រួម​ដោយ​មាន​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

តាម​សេចក្តី​ប្រកាស​ក្នុង​មហា​សន្និបាត​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា បង្ហាញ​ថា កម្ពុជា​​​ក៏​គ្រោង​​បញ្ជូន​ប្រតិភូ​កីឡា​ទៅ​ចូល​រួម​ប្រកួត​កីឡា​ក្នុង​សាល និង​យុទ្ធគុន​ចម្រុះអាស៊ី​ លើក​ទី​៦ ចាប់​ពី​ថ្ងៃទី២១ ដល់​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទី​ក្រុងបាំងកក ប្រទេស​ថៃ។

ក្នុង​នេះ កីឡា​ឃីក​បុកស៊ីង ក៏​ស្ថិត​ក្នុង​ចំណោម​កីឡា​ច្រើន​ប្រភេទ​ដែល​កម្ពុជា​នឹង​បញ្ជូន​ចូល​រួមប្រកួត។ កាល​ស៊ីហ្គេម ឆ្នាំ​២០២៣ កីឡា​ឃីកបុកស៊ីង​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទទួល​បាន​មេដាយ​មាស​៦ ប្រាក់១ និង​សំរិទ្ធ​៦ សុប​១៣​គ្រឿង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១​ក្នុង​ចំណោម​ប្រទេស​៧​ចូល​រួម​ប្រកួត។

ប្រទេស​ថៃ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​កីឡា​ក្នុង​សាល និង​យុទ្ធគុន​ចម្រុះអាស៊ី​ លើក​ទី​៦ គ្រោង​ដាក់​កីឡា​៣០​ប្រភេទ​ដែល​ស្មើ​នឹង​​២៩០​វិញ្ញាសា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម