Connect with us

ព័ត៌មានជាតិ

​យន្តហោះ COMAC C919 ​ផលិតនៅចិន​ដំបូងចូលចត​នៅកម្ពុជា​

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ បានស្វាគមន៍យន្តហោះ Comac C919 ដែលផលិតនៅប្រទេស​ចិន​ដំបូង​គេបង្អស់សម្រាប់ការហោះហើរសាកល្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ​បានឱ្យដឹងថា យន្តហោះនេះ ជាយន្ត​ហោះ​ខ្នាតពាណិជ្ជកម្មដំបូងរបស់ប្រទេសចិនដែលទើបតែផលិត បានដាក់បង្ហាញដំបូងនៅប្រទេសសិង្ហបុរី ដើម្បីផ្សព្វផ្សាយបង្ហាញពីគុណភាពលក់ទៅឱ្យអតិថិជនដែលចាប់អារម្មណ៍។​

​លោកថា ការចេញដំណើររបស់យន្តចិននេះ គឺទៅ ៥ ប្រទេស មានឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។​

​លោកបញ្ជាក់ថា ​ការហោះហើរមកកម្ពុជានេះ គឺគោលបំណងផ្សព្វផ្សាយ​ផលិតផលយន្តហោះរបស់​ប្រទេស​ចិន ​ដោយគេបង្ហាញពីភាពទំនើប និងគុណភាព ហើយថ្ងៃស្អែក យន្តហោះនេះ នឹងចាកចេញ​ពីកម្ពុជា​ទៅ​បង្ហាញនៅប្រទេសផ្សេងៗទៀត។

យន្តហោះ C919 ដែលមាន ១៩២ កៅអី បានបើកសម្ពោធដំបូងនៅទីក្រុងស៊ាងហៃ និងទីក្រុងប៉េកាំងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ហើយបានបើកប្រតិបត្តិការដឹកអ្នកដំណើរជាង ១១ ម៉ឺននាក់រួចទៅហើយ។ នេះបើយោងតាមសារព័ត៌មាន CGTN៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម