ព័ត៌មានជាតិ
ដំណើរការចាក់វ៉ាក់សាំងគ្រូពេទ្យជួរមុខ និងកងកម្លាំងនៅព្រំដែន នឹងបន្តដល់ដំណាច់ខែនេះ
ក្រសួងសុខាភិបាលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់គ្រូពេទ្យជួរមុខនិងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្តជាប់ព្រំដែនកម្ពុជាថៃ និងវៀតណាម។
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈនេះថា មុនចុះចាក់វ៉ាក់សាំងដល់ក្រុមជួរមុខនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃនិងវៀតណាមនេះក្រសួងបានបណ្តុះបណ្តាលទៅតាមក្យួនខ្នាតបច្ចេកទេស ត្រឹមត្រូវដល់ក្រុមការងារចាក់ថ្នាំបង្ការប្រមាណជាង៣០០នាក់ចាប់ពីថ្ងៃទី១៦រហូតដល់បំណាច់ខែកម្ភៈឆ្នាំ២០២១នេះ។

លោកស្រីបានបន្តទៀតថាការចាក់វ៉ាក់សាំងនេះគឺធ្វើទៅតាមដំណាក់កាលនីមួយៗដោយសារតែវ៉ាក់សាំងដែលក្រសួងទទួលបាននៅមានកម្រិតនៅឡើយដែលទាមទារឲ្យក្រសួងត្រូវជ្រើសរើសរកក្រុមមនុស្សជួរមុខចាក់មុនជាលើកទី១និងទុកសម្រាប់ចាក់លើកទី២ជាបន្តទៀត។
លោកស្រីបានបន្ថែមថាសម្រាប់ចាក់លើកទី១នេះគឺក្រសួងចា ក់ទៅលើមនុស្សចំនួនតែ១៤៩៥០០នាក់ទេក្នុងចំណោមវ៉ាក់សាំងដែលទទួលបានដំបូង៣០ម៉ឺនដូសដែលភាគីចិនផ្តល់ឲ្យសម្រាប់ក្រសួងសុខាភិបាល។ចំណែកវ៉ាក់សាំងដែលនៅសល់ក្រសួងទុកសម្រាប់ចាក់ជាលើកទី២ដល់អ្នកបានចាក់លើកទី១រួចហើយ។

លោកស្រីបានបញ្ជាក់ថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៣,៨០៣នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១,២៥៩នាក់ក្នុងចំណោមអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៤,៦៦៩នាក់ក្នុងនោះតែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៨៦៦នាក់៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ