ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការការពារនូវសុខសន្តិភាព គឺជាការការពារនូវចំណូលជីវភាពប្រចាំថ្ងៃ
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តវិហារខ្ពស់ ដែលស្ថិតនៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានគូសបញ្ជាក់ពីគុណតម្លៃនៃសុខសន្តិភាព ដែលរាល់ពេលយើងលឺពាក្យសន្តិភាព យើងគប្បីរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ឯកឧត្តមបានបន្តលើកឡើងថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ដែលកំពុងរស់នៅក្រោមម្លប់នៃសន្តិភាព ត្រូវនឹកឃើញដល់យុវជនជំនាន់មុន ដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើមយកសុខសន្តិភាពជូនប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទៀតថា៖ «គុណតម្លៃនៃសុខសន្តិភាព គឺជាបរិយាកាសដែលកម្ពុជា អាចរួបរួមកម្លាំងសាមគ្គី ធ្វើកិច្ចការក្នុងប្រទេសផង និកិច្ចការងារក្រៅប្រទេស ជាពិសេសលើការនាំមកនូវការវិនិយោគមកកម្ពុជា» ដែលរាល់ការវិនិយោគ និងផ្តល់ជាឱកាសការងារ និងចំណូលជូនប្រជាជន។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា៖ «ការការពារនូវសុខសន្តិភាព គឺជាការការពារឱកាស ការពារនូវចំណូលជីវភាពប្រចាំថ្ងៃដែលមានក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តជឿជាក់លើ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្ត បេសកកម្មពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


