ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានក្រុមមនុស្ស៤ប្រភេទ ប្រឈមហានិភ័យ ស្លាប់ដោយសារកម្តៅក្តៅខ្លាំង
អាកាសធាតុខែប្រាំងនៅថៃ គឺក្តៅសឹងឆេះទៅហើយ ខណៈប៉ុន្មានឆ្នាំថ្មីៗ ប្រទេសនេះត្រូវរងគ្រោះធ្ងន់ធ្ងរដោយសារតែសីតុណ្ហភាពហក់ឡើងខ្ពស់ ហើយកាលពីថ្ងៃអាទិត្យទី១៧ខែមីនា លោកស្រីវេជ្ជបណ្ឌិត Atchara Nithiapinyasakul ប្រធាននាយកដ្ឋានសុខាភិបាល ប្រាប់ Bangkok Post ថា ក្រុមមានហានិភ័យ៤ប្រភេទ ដូចជាមនុស្សចាស់ អ្នករស់នៅជាមួយជំងឺរ៉ាំរ៉ៃ ជនពិការ និងមនុស្សធាត់ គួរតែចៀសវាងធ្វើសកម្មភាពខ្លាំងពេក និងក្រៅផ្ទះ។

លោកស្រីថា ពួកគេគួរតែព្យាយាមការពារខ្លួនកុំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល និងការខ្សោះជាតិទឹក ពោលគឺត្រូវនៅក្នុងកន្លែងមានម្លប់ និងផឹកទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
ប្រទេសថៃ កំពុងមានក្តីព្រួយបារម្ភព្រោះថា ចំនួនមនុស្សស្លាប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បានកើនឡើងជាលំដាប់ ចាប់តាំងពីឆ្នាំ២០១៩មក ហើយឆ្នាំនេះក៏អាចមានអ្នកបាត់បង់ជីវិតច្រើនដែរ។

យោងតាមក្រសួងសុខាភិបាលថៃ កាលពីឆ្នាំមុន មនុស្សចំនួន៣៧នាក់បានស្លាប់ដោយសារកម្តៅ ដោយភាគច្រើនជាកសិករនិងកម្មករធ្វើការខាងក្រៅ ហើយ១០%ក្នុងនោះ ជាមនុស្សមានជំងឺរ៉ាំរ៉ៃ និងធ្លាប់ពិសារគ្រឿងស្រវឹងលើសកម្រិត។
ការព្រមាននេះ កើតឡើងចំពេលប្រទេសថៃ ត្រូវរងគ្រោះដោយអាកាសធាតុក្តៅ ខណៈសីតុណ្ហភាពហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តរយៈពេល៧៣ឆ្នាំ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងនៅថ្ងៃអាទិត្យទី១៧ខែមីនាថា ខេត្ត Mae Hong Son, Uttaradit, Sukhothai, Tak និង Udon Thani នឹងក្លាយជាខេត្តក្តៅបំផុតចំនួន៥ក្នុងឆ្នាំ២០២៤ ពោលគឺសីតុណ្ហភាពនឹងឡើងដល់ ៤៤អង្សាសេឬខ្ពស់ជាងនេះទៅទៀត។ ទីតាំងក្តៅបំផុត គឺជាតំបន់ខ្ពង់រាប Mae Hong Son, Tak និង Lampang ដែលជាកន្លែងមានការកាប់បំផ្លាញព្រៃឈើធំធេង ដោយសីតុណ្ហភាពនៅទីនោះនឹងឈានដល់ចន្លោះ ៤៤.៦ ទៅ ៤៤.៩ អង្សាសេ។
សូមបញ្ជាក់ អាកាសធាតុដ៏ក្ដៅគគុកនៅឆ្នាំនេះ គឺបណ្តាលមកពីឥទ្ធិពល El Nino ដែលកំពុងវាយប្រហារពាសពេញពិភពលោក ដោយបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពខ្ពស់ក្នុងកំណត់ត្រាថ្មីៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ក្តៅសឹងឆេះ ខណៈសីតុណ្ហភាព ហក់ឡើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ៧៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


