ជីវិតកម្សាន្ដ
ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ
ថ្មីៗនេះដូចមហាជនអ្នកគាំទ្របានដឹងហើយជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលក្រោយ តារាចម្រៀងមាឌធំថ្គាមខ្លា លោក អ៊ីណូ បានប្រកាសរឿងជំពាក់បំណុលជាង ១០ ម៉ឺនដុល្លារពីកម្ចី Online ចិន, ធនាគារ និងឯកជនជាដើម។

ដំណឹងនៃការផុងខ្លួនក្នុងបំណុងជាង ១០ ម៉ឺនដុល្លារពីសំណាក់តារាចម្រៀងសាន់ដេលោក អ៊ីណូ បានធ្វើឲ្យមហាជននិងមិត្តភក្តិចង្កោមអ្នកសិល្ប:ដូចគ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងរហូតមានខ្លះបានជួយជាថវិការនិងខ្លះទៀតបង្ហាញការលើកទឹកចិត្តផងដែរ។
ចំណែកតារាកំប្លែង ម៉ា ដូណា ស្រាប់តែទម្លាយរឿងពិតមួយចំនួនរបស់លោក អ៊ីណូ អំឡុងពេលកំពុងជួបវិបត្តិផ្លូវចិត្ត។
ម៉ា ដូណា បានរៀបរាប់ថា គាត់ពិបាកពិតៗរកសុីខាតគ្រប់មុខ មិនមែនយកលុយទៅលេងល្បែងទេបងប្អូន។ ជារឿងពិតគាត់មិនបានកុហក់ពុកម៉ែបងប្អូនទេ។ តោះ មកដឹងរឿងគាត់ទាំងអស់គ្នាដែលគាត់មកនៅផ្ទះខ្ញុំមួយរយ:គាត់បានក្លាយជាមនុស្សផ្សេងនឹងចរិកខុសពីមុនសែនឆ្ងាយ ចេះយំ ភ័យ ស្លន់ ភាំង ភ្ញាក់ៗ ដេក មិនលក់ព្រោះត្រូវគេគំរាមនឹងមានការជេម្រាយនឹងប្រមាថអាយុជីវិត ដែលគាត់មិនដែលទទួលពាក្យបែបនឹងធ្វើអោយគាត់មានសម្ពាធផ្លូវចិត្តខ្លាំង។

តារាកំប្លែង ម៉ា ដូណាបានបន្តថា លោកធ្លាប់បានឲ្យយល់បល់គាត់ច្រើនទាក់ទងនឹងរឿងលុយចិនដែលមានការប្រាក់ពាក់កណ្តាល ឬ ជាងពាក់កណ្តាលលើកដាក់ចុះឡើងៗសងមិនចេះអស់ ហើយត្រូវពួកនឹងគំរាមគ្រប់ពេលអ្វីដែលសុំពុកម៉ែបងប្អូននៅពេលនេះសុំជួយផ្តល់កម្លាំងចិត្ត ដើម្បីដោះស្រាយផ្លូវចិត្តគាត់ដូចជួយអាយុជីវិតគាត់ផងហើយក៏សុំសរសើរដែលហ៊ានផុសបែបនេះ កិត្តិយសវាមិនសំខាន់ជាងផ្លូវចិត្តទេហើយក៏សុំចិត្តគ្រប់ម្ចាស់បំណុលជួយជាដើមគាត់ផងណាគ្នា។
តារាសម្តែងនិងកំប្លែងភេទទី៣ ម៉ា ដូណា បញ្ជាក់បន្ថែមថា មួយវិញទៀតបន្ទាប់ពីគាត់បង្ហោះកេរិ៍ខ្មាស់គាត់ហើយ សុំបណ្តាលក្រុមហ៊ុនទាំងអស់កុំបិទការងារគាត់អី។ សុំជួយផ្តល់ការងារគាត់ផងដើម្បីបន្តជីវិតទៅមុខ។
គួររម្លឹកដែរថា តារាចម្រៀងលោក សាន ពេជ្រសុភារិទ្ធ ហៅ ( អ៊ីណូ) ក្រោយសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិថីសិល្បៈជិត ២០ ឆ្នាំកាលពីថ្មីៗកន្លងទៅនេះ តារាប្រុសរូបនេះបានដាច់ចិត្តចេញមុខទម្លាយរឿងដ៏ភ្ញាក់ផ្អើលជុំវិញរឿងផុងខ្លួនបំពាក់បំណុលខ្ទង់១០ម៉ឺនដុល្លារទាំ ងកម្ចីOnline ចិន ,ធនាគារនិងឯកជន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


