ជីវិតកម្សាន្ដ
ម៉ា ដូណា បញ្ជាក់ស្ថានភាពជំងឺម្តាយ ក្រោយបញ្ជូនទៅសង្គ្រោះនៅវៀតណាម
តារាភេទទី ៣ ពហុជំនាញ ម៉ា ដូណា ថ្មីៗ នេះ បានជួបរឿងមិនសប្បាយចិត្ត ខណៈអ្នកម្តាយជាទីស្រលាញ់បានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅឯប្រទេសវៀតណាម។

តារាសម្តែងចូលចិត្តកំប្លុកកំប្លែងលោក ម៉ា ដូណា បានបញ្ជាក់ថា ម្តាយរបស់លោក កាលថ្មីៗ កន្លងមកនេះ ជួបបញ្ហាសរសៃឈាមខួរក្បាលធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយក្តីព្រួយបារម្ភ លោកក៏សម្រេចបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យមួយកន្លែងនៅប្រទេសវៀតណាម។
លោក ម៉ា ដូណា និយាយទៀតថា បន្ទាប់មកដល់មន្ទីរពេទ្យប្រទេសវៀតណាម ម្តាយលោកគឺទទួលបានការសង្គ្រោះ និងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ខណៈពេលនេះលោកក៏សប្បាយចិត្តដែលគាត់អាចស្គាល់កូនចៅទាំងអស់ និងនិយាយបានទៀត។ លោកថា ម្តាយរបស់លោក នឹងបានចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗ នេះ។

តារាកំប្លែង លោក ម៉ា ដូណា បានបញ្ជាក់ឲ្យដឹងតាមរយៈបណ្ដាញសង្គម កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ថា ម្តាយលោកបានធូរស្រាលច្រើនហើយ ថ្ងៃនេះគឺត្រូវដូរមកបន្ទប់ដំណាក់កាលទី ៣ ត្រឹម ១០ ថ្ងៃទៀត អាចបានចេញហើយ។
ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិរួមអាជីពសិល្បៈមួយចំនួន បានជូនពរម្តាយរបស់លោក ម៉ា ដូណា ឆាប់ជាសះស្បើយពីជំងឺបានត្រឡប់មកផ្ទះវិញផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


