ជីវិតកម្សាន្ដ
ជាថ្មីម្ដងទៀត! ម៉ា ដូណា ប្រកាសទារលុយអតីតតារាកំប្លែងស្រីម្នាក់ ជំពាក់ខ្ទង់ម៉ឺនដុល្លារ
ជាថ្មីម្ដងទៀត ដោយអស់ការអត់ធ្មត់ តារាសម្ដែង និងកំប្លែង ម៉ា ដូណា បានប្រកាសយ៉ាងក្តៅគគុកទារលុយអតីតតារាកំប្លែងស្រីម្នាក់ ដែលជំពាក់បំណុលខ្លួនខ្ទង់រាប់ម៉ឺនដុល្លារ ជាយូរឆ្នាំមកហើយ មិនព្រមដោះស្រាយសងទាល់តែសោះ។

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន តារាសម្ដែង និងកំប្លែង ម៉ា ដូណា បានលើកឡើងថា «ជម្រាបសួរដល់លោកជំទាវក្អយ និង ឧកញ៉ា ម៉ូ ដែលជាតារាកំប្លែងល្បី ១ រូប សូមជួយមកដោះស្រាយលុយខ្ញុំ ចំនួន ៤៥ ០០០ ដុល្លារ ផង ព្រោះតាំងពីខ្ញុំឆាតទៅ លែងឆ្លើយតប មិនមែនខ្ញុំភ្លេចទេ តែខ្ញុំហត់នឹងការកុហករបស់អ្នកទាំង ២ ណាស់ ជួយបាញ់លុយសងខ្ញុំផង អាចលុបឆាតបាន តែបញ្ជាក់ថា ខ្ញុំថតទុកអស់ហើយ»។

ពាក់ព័ន្ធរឿងបំណុលខ្ទង់រាប់ម៉ឺនដុល្លារនេះ មិនមែនមានតែ អតីតតារាកំប្លែង ស្រីអយ ម្នាក់ទេ ដែលត្រូវ លោក ម៉ា ដូណា បង្ហោះទារលុយជាសាធារណៈនោះ ក្នុងនោះ ក៏មាន តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ផងដែរ។

គួររំលឹកថា កន្លងទៅ អតីតតារាកំប្លែងមានងារជាជំទាវ ជួន ចាន់រតនា ហៅ ស្រីអយ ដោយសារតែជួបវិបត្តិធ្ងន់ធ្ងរ ទើបខកខានក្នុងការបង់តុងទីនឲ្យ លោក ម៉ាដូណា ហើយសន្យាម្ដងហើយម្ដងទៀត តែមិនបានបង់ឲ្យសោះ។ ហេតុនេះហើយ ទើបបានជា លោក ម៉ា ដូណា លែងយល់មុខ ក៏បានបង្ហោះសារទារលុយជាសាធារណៈតែម្ដង៕
អត្ថបទ ៖ ពិសី



-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


