ជីវិតកម្សាន្ដ
ម៉ា ដូណា ទម្លាយថា ខ្លួនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ នៅពីក្រោយរូបភាពជោគជ័យ និងស្នាមញញឹម
តារាសម្តែងនិងកំប្លែងលោក ម៉ា ដូណា បានទម្លាយឲ្យដឹងថា លោកមានបញ្ញាផ្លូវចិត្តធ្ងន់ធ្ងរនៅពីក្រោយរូបភាពជោគជ័យនិងស្នាមញញឹម ខណ:លោករម្លឹកដែរថា ខ្លួនចង់វិលទៅរកអតីតកាលនៅបន្ទប់ជួលត្រឹមតម្លៃ ១០ដុល្លារ ដូចមុន។

គិតមកដល់ពេលនេះ លោក ម៉ា ដូណា បានចូលប្រឡូកក្នុងអាជីពសិល្បៈ រយ:ពេលប្រមាណជា ២០ឆ្នាំ ហើយ ដោយកន្លងមក គឺលោកបានតស៊ូធ្វើការតាំងពីប្រាក់ខែតិចតួច រហូតមានប្រាក់ចំណូលច្រើនជាមួយអាជីពសិល្ប: និងការប្រកបមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែក្រោយមកក៏ផ្ទុះរឿងរ៉ាវជំពាក់បំណុលគេជាងកន្លះលានដុល្លារផងដែរ។

កន្លងមក លោក ម៉ា ដូណា ធ្លាប់តែបង្កភាពរីករាយដល់សាធារណជន ប៉ុន្តែម្សិលមិញនេះ លោកស្រាប់តែបង្ហាញអារម្មណ៍សោកសៅរបស់លោក ដោយបញ្ជាក់បែបនេះថា “មិនលាក់បាំងអី្វទេ ខ្ញុំមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរនៅពីក្រោយរូបភាពជោគជ័យនឹងស្នាមញញឹមរបស់ខ្ញុំ គឺមិនមែនជាឥន្ធនូពិតឡើយ ខ្ញុំនឹកអតីតកាលរបស់ខ្ញុំណាស់ ចង់វិលត្រឡប់នៅបន្ទប់ជួល១ខែ ១០ដុល្លារ វិញណាស់“។
តាមរយ:ការទម្លាយខាងលើនេះ ក៏ឃើញមានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ និងមិត្តភក្តិក្នុងរង្វង់សិល្ប:ជាមួយលោកផងដែរ។

អ្នកគាំទ្រកត់សម្គាល់ដែរថា លោក ម៉ា ដូណា ចាប់តាំងពីជួបរឿងរ៉ាវជំពាក់បំណុលគេជាងកន្លះលានដុល្លារមក តារារូបនេះបានខិតខំប្រឹងប្រែងរកលុយទាំងយប់ទាំងថ្ងៃ ដើម្បីដោះស្រាយបំណុលគេ ខណ:ដែលកន្លងមកលោកបានយកទ្រព្យសម្បត្តិ ផ្ទះវីឡា ខុនដូរ ដី ឡាន គ្រឿងពេជ្រទៅលក់អស់ពីខ្លួនដើម្បីសងទៅម្ចាស់បំណុលផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


