ជីវិតកម្សាន្ដ
តួប្រុសរឿង “Hormones” ប្រារព្ធខួបកំណើត ៣១ ឆ្នាំ ខណៈដែលអ្នកគាំទ្រសឹងមិនជឿ ព្រោះមុខក្មេង
តារាសម្តែងពេញដោយទេពកោសល្យ March Chutavuth បានអបអរខួបកំណើតគម្រប់ ៣១ ឆ្នាំ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្នាក់អ្នកគាំំទ្រសឹងមិនទាំងជឿផងថា លោកមានអាយុជ្រេ ប៉ុន្តែនៅមានតែមុខមាត់វ័យក្មេងដដែល។
តាមរយៈបណ្ដាញសង្គមផ្ទាល់របស់លោកបានបង្ហោះនូវរូបភាពមួយសន្លឹកគត់ ដោយក្នុងដៃមានកាន់នំខេកមួយអបអរថ្ងៃកំណើតរបស់ខ្លួនឯង។ ក្នុងនោះគេសង្កេតឃើញថា អ្នកគាំទ្របានផ្ញើពាក្យជូនពរយ៉ាងច្រើនលើសលប់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះគឺមហាជនជាច្រើនហាក់មិនចង់ជឿថា តារាសម្ដែងប្រុសរូបនេះមានវ័យ៣១ឆ្នាំឡើយ។ ដោយសារតែកន្លងមក រូបលោកតែងតែនិយមដើរតួភាពយន្តបែបយុវវ័យតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ March ទទួលបានភាពល្បីល្បាញដោយសារតែធ្លាប់សម្ដែងក្នុងរឿងភាគបែបយុវវ័យដ៏ពេញនិយម “Hormones” ទើបធ្វើឲ្យលោកក្លាយជាយុវវ័យជាច្រើនហាក់ពេញចិត្តពេញថ្លើម ដែលនៅពេលនោះលោកមានអាយុត្រឹមតែ ២០ឆ្នាំទេ។ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺតាមរយៈភាពយន្តយុវវ័យ ក្រោយៗមកទៀត តារាវ័យ៣១ឆ្នាំរូបនេះ បានចូលរួមសម្ដែងក្នុងរឿង និងរឿងភាគជាច្រើន ដោយបង្ហាញពីជំនាញសម្ដែងផ្សេងៗ មិនថាជាតួឯក រឿងកំប្លែង ឬសកម្មភាពទេ លោកអាចបញ្ចេញវាដោយធម្មជាតិនិងភាពប៉ិនប្រសព្វ។
ទន្ទឹមនោះទៀតសោត ស្នាដៃគួរឲ្យកត់សម្គាល់របស់ Marsh នាពេលកន្លងមករួមមានរឿង Home, Love, Happiness, Memories ដែលជារឿងដំបូងរបស់គាត់នៅក្នុងឧស្សាហកម្មនេះ។ បច្ចុប្បន្ន លោកមាន Channel YouTube ផ្ទាល់ខ្លួនដែលមានឈ្មោះថា March ដែលគាត់បង្កើតមាតិកាប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ មួយក្នុងចំណោមពួកគេគឺជាការពិសោធន៍ក្នុងការរស់នៅលើប្រាក់ឈ្នួលអប្បបរមា បង្កើតទឡ្ហីករណ៍ឲ្យសង្គមបានយល់យ៉ាងទូលំទូលាយថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


