ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យកូនចៅប្រើគ្រឿងញៀន មិនត្រូវពឹងសមត្ថកិច្ចទាំងស្រុង
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ទៅកាន់ពលរដ្ឋថា ក្រៅពីការបង្ក្រាបទប់ស្កាត់របស់សមត្ថកិច្ច សូមឱ្យប្រជាពលរដ្ឋ អប់រំណែនាំកូនចៅ កុំឲ្យពាក់ព័ន្ធ និងឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ដើម្បីកុំឲ្យប៉ះពាល់ដល់អនាគតរបស់យុវជនដែលជាទំពាំងស្នងឫស្សី។ លោកអភិបាលខេត្ត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទខីលារាម (ហៅវត្តថ្មគោល) ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

តាម លោក អ៊ុន ចាន់ដា ដើម្បីកុំឲ្យមានបញ្ហាគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ និងមាតា បិតា អាណាព្យាបាលផ្ទាល់។ ប្រសិនបើពឹងផ្អែកទៅលើតែអាជ្ញាធរតែម្ខាង គឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះប្រជាពលរដ្ឋ ត្រូវជួយអប់រំ តាមដានកូនចៅ កុំឲ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយប្រសិនបានដឹងព័ត៌មានអំពីបទល្មើសគ្រឿងញៀននោះ ត្រូវរាយការណ៍ផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ច ពីអ្នកដែលចែយចាយ អ្នកប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បើចូលរួមបង្ក្រាបឲ្យអស់ ធ្វើយ៉ាងណាឲ្យភូមិ ឃុំ គ្មានគ្រឿងញៀន។
លោកអះអាងថា ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាមបានបើកយុទ្ធនាការធ្វើតេស្ត រកសារធាតុញៀន លើមន្ត្រីរាជការជាង ២ពាន់នាក់ និងបានពិនិត្យដល់កងកម្លាំងប្រដាប់អាវុធ ទាំង៣ ហើយក៏កំពុងរៀបចំផែនការបន្តចុះទៅធ្វើតេស្តរកសារធាតុញឿនដល់មន្ត្រីនៅថ្នាក់ ក្រុង ស្រុក ឃុំ ភូមិ ដើម្បីឲ្យជឿជាក់ថា មន្ត្រីរាជទាំងអស់មិនការពាក់ព័ន្ធគ្រឿងញៀន។

ជាការកត់សម្គាល់ គ្រឿងញៀនបានបង្កនូវផលប៉ះពាល់ជាច្រើន ទាំងខ្លួនឯង ក្រុមគ្រួសារ ក្នុងមូលដ្ឋាន និងនៅក្នុងសង្គមជាតិទាំងមូល ធ្វើឲ្យ ខាតបង់ទ្រព្យសម្បតិ្ត ខាតបង់ពេលវេលា បាត់បង់ការងារ បាត់បង់កិត្តិយស បាត់បង់ធនធានមនុស្ស បាត់បង់សេចក្តីថ្លៃថ្នូរ កើតមានភាពអណាធិបតេយ្យ អសន្តិសុខសង្គម ចោរកម្ម ចោរប្លន់ និងឧក្រិដ្ធផ្សេងៗ សង្គមគ្មានការរើកចម្រើន ក្មេងទំ នើង ឈានទៅដល់ការជួញដូរមនុស្ស និងអំពើរំលោភផ្លូវភេទជាដើម ៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


