ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ចថៃឃាត់អ្នកដំណើរនីហ្សេរីយ៉ាម្នាក់ ក្រោយរកឃើញកូកាអ៊ីន ៦៩ ដុំក្នុងខ្លួន
មន្រ្តីគយសហការជាមួយប៉ូលិសប្រុងជើងការនៅព្រលានយន្តហោះថៃកាលពីពេលថ្មីៗនេះបានឃាត់ខ្លួនបុរសអ្នកដំណើរជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលធ្វើដំណើរចេញមកពីក្រុងដូហាប្រទេសកាតា នៅពេលឆ្លងកាត់ការត្រួតពិនិត្យនៅឯព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ពេលមកដល់ព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ ជនសង្ស័យជាអ្នកដំណើរខាងលើបានចេញអាកប្បកិរិយាប្លែកគួរសង្ស័យ នៅពេលត្រូវឆ្លងការម៉ាស៊ីនត្រួតពិនិត្យ ។ ដូចការសង្ស័យ គ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន ៦៩ ដុំ ទម្ងន់សរុប ១,៣៩០ ក្រាម ជាតម្លៃទឹកប្រាក់ស្មើ ៤,១៧០,០០០ បាត បានពិនិត្យឃើញមាននៅក្នុងខ្លួនរបស់ជននោះ ។ ពិនិត្យឃើញដូចនេះ ភ្លាមៗមន្រ្តីនៅព្រលានក៏បានរៀបចំកំណត់ហេតុឯកសារ និងបញ្ជូនបុរសសង្ស័យទៅកាន់ប៉ុស្តិ៍ប៉ូលិសប្រចាំនៅព្រលានយន្តហោះដើម្បីសួរនាំ និងធ្វើតាមនីតិវិធីបន្ថែម ។
ប្រភពព័ត៌មានពុំបានបញ្ជាក់ថាតើបុរសមកពីទ្វីបអាហ្វ្រិកខាងលើនេះ លេប ឬធ្វើយ៉ាងណាដែលដុំគ្រឿងញៀនមាននៅខាងក្នុងខ្លួនបុរសខាងលើនោះទេ ។ ទោះជាយ៉ាងណាក្តី អគ្គនាយកផ្នែកគយថៃ លោក Thirach Attanawanich បានលើកឡើងថា ស្របតាមគោលនយោបាយប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលថៃ លោកបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់លោក មិនឲ្យធ្វេសប្រហែសឡើយចំពោះការត្រួតពិនិត្យរាល់ប្រភព និងទម្រង់ ឬបណ្តាញផ្សេងៗដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងអស់ ។

ជាលទ្ធផលឆ្លុះបញ្ចាំងពីបទបញ្ជាខាងលើ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ នាយកដ្ឋានគយថៃ បានរឹបអូសគ្រឿងបាន ៧៤ ករណី សរុបជាទំហំទឹកប្រាក់ ស្មើ ៤១២.៨៦ លានបាត ប្រមាណជាង ១១ លានដុល្លារអាមេរិក ហើយចំនួននេះបើធៀបនឹងឆ្នាំ ២០២៣ គឺថយចុះ ខណៈឆ្នាំ ២០២៣ មានការរឹបអូសបាន ១៨៥ ករណី ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


