ព័ត៌មានអន្ដរជាតិ
ថៃ កើតទុក្ខមិនសុខចិត្ត ក្រោយបែកធ្លាយ រូបថតទាហានអ៊ីស្រាអែល កាន់ទង់ជាតិរបស់ខ្លួន
តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃសុក្រទី២៩ខែមីនា, ប្រទេសថៃ កំពុងកើតទុក្ខមិនសុខចិត្តនិងខឹងសម្បា បន្ទាប់ពីរូបថតទាហានអ៊ីស្រាអែលកាន់ទង់ជាតិរបស់ខ្លួន ត្រូវបែកធ្លាយនិងមានការចែកចាយពាសពេញបណ្តាញសង្គម។

ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតថៃប្រចាំទីក្រុង តែលអាវីវ បានដាក់សំណើទៅរដ្ឋាភិបាលអ៊ីស្រាអែល សុំការពន្យល់ជាបន្ទាន់ ហើយជាការឆ្លើយតប ភាគីអ៊ីស្រាអែល បញ្ជាក់ថា ខ្លួនកំពុងតែពិនិត្យរូបថត ទាហានអ៊ីស្រាអែលម្នាក់កាន់ទង់ជាតិថៃ នៅពីមុខគំនរអគារបាក់បែកនេះហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានជូនដំណឹងទៅស្ថានទូតថៃ ថា ខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់បានទេថាតើ រូបថតដែលបង្ហោះនៅលើបណ្តាញសង្គម X គឺជារូបពិត ឬត្រូវបានគេរៀបចំឡើងសម្រាប់គោលបំណងឃោសនា។ យ៉ាងណា សកម្មភាពរបស់ទាហានរូបនេះ គឺមិនសមរម្យទាល់តែសោះ ហើយអ៊ីស្រាអែល កំពុងស៊ើបអង្កេតលើបញ្ហានេះផងដែរ។
ចំពោះរឿងនេះ ឯកអគ្គរាជទូតថៃ ប្រចាំនៅអ៊ីស្រាអែល លោកស្រី Pannabha Chandraramya បានសង្កត់ធ្ងន់ទៅកាន់អ៊ីស្រាអែល អំពីកង្វល់ទីក្រុងបាងកក ហើយជំរុញឲ្យពួកគេប្រុងប្រយ័ត្ន ការពារកុំឲ្យរឿងនេះកើតឡើងម្តងទៀត។ ដោយសារតែប្រទេសថៃ មិនចូលរួមជាមួយភាគីណាមួយក្នុងជម្លោះ ថៃប្រាថ្នាចង់ឲ្យជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា។

លើសពីនេះ ប្រទេសថៃ ក៏បានសង្កត់ធ្ងន់ដល់គ្រប់ភាគីពាក់ព័ន្ធ អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថ្ងៃទី២៥ខែមីនា ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងអំឡុងខែនៃបុណ្យរ៉ាម៉ាឌន និងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយឆ្មក់ឆ្លងដែន ដោយសម្លាប់មនុស្សជាង១ ១០០នាក់និងចាប់២៥០នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។

យ៉ាងណា មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងដោះដូរគ្នា អំឡុងពេលមានបទឈប់បាញ់មួយសប្តាហ៍ក្នុងខែវិច្ឆិកា ប៉ុន្តែបើយោងតាមការអះអាងពីមន្ត្រីអ៊ីស្រាអែល, ចំណាប់ខ្មាំងប្រហែល១៣០នាក់ទៀត នៅតែជាប់ឃុំក្នុងតំបន់ហ្គាហ្សា នៅឡើយ។
ចំណែកបើយោងតាមសេវាសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ប្រជាជនប៉ាឡេស្ទីនជាង៣០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការជើងគោកសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ខឹងចិត្ត ក្រោយអាមេរិក មិនវេតូ លើសេចក្តីសម្រេច UN
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


