ព័ត៌មានជាតិ
សម្ដេចធិបតី៖ ដើម្បីដោះស្រាយបញ្ហាកំណែទម្រង់មុខងារសាធារណៈ ត្រូវការភាពក្លាហាន និងការប្ដេជ្ញារបស់មន្ដ្រី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា រាល់ការសម្រេចចិត្តក្នុងការដោះស្រាយកិច្ចការកំណែទម្រង់មុខងារសាធារណៈ គឺត្រូវ ការភាពក្លាហាន និងការប្ដេជ្ញាចិត្តខ្ពស់ពីមន្ត្រីតែម្ដង។ សម្ដេចធិបតី ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការចាប់ផ្ដើមនាពេលនេះពាក់ព័ន្ធនឹងការកំណែទម្រង់វិស័យមុខងារសាធារណៈ គឺមានកិច្ចការជាច្រើនត្រូវតែបន្តធ្វើ ដែលទាមទារនូវនាវានុវត្តន៍ ប្រកបដោយចក្ខុវិស័យច្បាស់លាស់។ សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ការងារច្រើន គឺថ្មីសម្រាប់យើង ប៉ុន្តែពាក្យថា ថ្មីនេះ មិនមែនអត់មានមូលដ្ឋាន ឬចក្ខុវិស័យច្បាស់លាស់នោះទេ។ កិច្ចការទាំងអស់ត្រូវទាមទារការនវានុវត្តន៍ បានន័យថា ការច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហា»។
សម្ដេចធិបតី បន្ថែមដដូច្នេះថា៖ «ហើយបែបនេះ ត្រូវការភាពក្លាហាន ហ៊ានសម្រេចចិត្ត ផ្ដើមចេញពីភាពក្លាហានរបស់មន្ត្រីក្នុងមុខងារសាធារណៈតែម្ដង ព្រោះជាអ្នកអនុវត្តផ្ទាល់ ដែលត្រូវប្រឈមជាមួយនឹងបញ្ហា»។ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅចំពោះមុខ មន្ត្រីមុខងារសាធារណៈ នឹងត្រូវចុះធ្វើការដោយផ្ទាល់ជាមួយគ្រប់ក្រសួង-ស្ថាប័នគ្រប់ជាន់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហេតុនេះ ត្រូវតែមានជំហរច្បាស់លាស់ ក្លាហាន និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីឯកភាពគ្នាក្នុងការចូលរួមការអនុវត្តកំណែទម្រង់។

តែយ៉ាងណា សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពក្លាហាន និងភាពម៉ឺងម៉ាត់របស់មន្ត្រីមុខងារ សាធារណៈដែលចូលរួមក្នុងការរៀបចំផែនការកំណែទម្រង់របស់ក្រសួងមុខងារសាធារណៈ នាពេលកន្លងមកក្នុងរយៈពេលប្រមាណជាង ៧ខែ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


