ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំងដែលក្រុមឈ្មួញ ចូលកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋប្រមាណ ១៥ ហិកតា
សមត្ថកិច្ចចម្រុះខេត្តរតនគិរីកាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យទីតាំងដែលក្រុមឈ្មួញចូលកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋ ក្រោយពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលព័ត៌មានពាក់ព័ន្ធករណីថា មានក្រុមឈ្មួញចូលកាប់ទន្ទ្រានដីព្រៃភ្នំលាវ ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរនគិរី។

កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៧៖០០ ព្រឹក សមត្ថកិច្ចចម្រុះបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយលោក វ៉ាន់ សោភា អភិបាលរងខេត្ត ចុះពិនិត្យទីតាំងដែលក្រុមជនល្មើសបានលួចកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធិនៅចំណុចភ្នំលាវ ស្ថិតក្នុងភូមិសាស្ត្រភូមិកាំបាក់(ហៅក្រៅភូមិម៉ឺនថាំង)ឃុំតឺន ស្រុកកូនមុំ ខេត្តរតគិរី។

របាយការណ៍ខេត្តបានបញ្ជាក់ថា តាមការពិនិត្យស្ថានភាពជាក់ស្ដែង រួមនឹងរូបភាពដែលបានពីការបង្ហោះដ្រូនថតយកទិដ្ឋភាពជុំវិញ ភូមិសាស្ត្រដែលជនល្មើសកាប់បំផ្លាញមានទំហំប្រមាណ១៥ហិកតា(តួលេខបណ្តោះអាសន្ន)កាប់ជាដុំៗផ្សេងៗគ្នា ស្ថិតនៅចង្កេះភ្នំ និងលើខ្នងភ្នំលាវ។
តាមការពិនិត្យវាយតម្លៃរបស់លោក វ៉ាន់ សោភា ប្រធានក្រុមការងារថ្នាក់ខេត្តបានសន្និដ្ឋានថា ក្រុមជនល្មើសដែលលួចកាប់បំផ្លាញព្រៃឈើ គឺជាមុខសញ្ញាខិលខូចមួយចំនួនតូចដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិម៉ឺនថាំង ឃុំតឺន ហើយក្រុមនេះ អាជ្ញាធរមូលដ្ឋានក៏បានស្គាល់ឈ្មោះមុខសញ្ញាទាំងនេះហើយដែរ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


