ព័ត៌មានជាតិ
ករណីសុំនាំចេញធ្យូងទៅក្រៅប្រទេស៖ សម្ដេចធិបតី បញ្ជាឱ្យប្រយ័ត្នក្រែងលោមិននាំធ្យូង បែជានាំឈើក្រញូងទៅវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះករណីស្នើសុំនាំធ្យូងទៅលក់នៅក្រៅប្រទេស ក្រែងលោមានជនឆ្លៀតឱកាសនាំយកឈើក្រញូងដែលជាប្រភេទឈើប្រណិតទៅលក់នៅក្រៅប្រទេសវិញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដូច្នេះ បន្ទាប់ពីគយបានស្នើសុំគោលការណ៍មកកាន់សម្ដេច ដើម្បីអនុញ្ញាតឱ្យមានការនាំធ្យូងចេញទៅក្រៅប្រទេស។

នៅក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្ដេចធិបតី សង្កត់ធ្ងន់ដូច្នេះ៖« ថ្ងៃមុនឃើញខាងគយ សុំគោលការណ៍ឱ្យនាំធ្យូងធម្មជាតិចេញ ដែលធ្វើពីដើមអាកាស្យា ធ្វើពីស្អីក៏ដោយ។ សូមមើលឱ្យច្បាស់ក្រុមហ៊ុនធ្យូងហ្នឹង! ប្រយ័ត្នទៅកាប់ព្រៃ ធ្យូងកម្ពុជាសុទ្ធតែក្រញូងអត់ទេណា៎! សូមមើលកន្លែងហ្នឹង!»។
សម្ដេចធិបតី បានបញ្ជាឱ្យភាគីពាក់ព័ន្ធ ត្រូវប្រុងប្រយ័ត្នចំពោះករណីនេះ ព្រោះជាករណីដែលនាំឱ្យប៉ះពាល់ដល់ព្រៃឈើកម្ពុជាធ្ងន់ធ្ងរ ប្រសិនបើក្រុមហ៊ុននាំចេញធ្យូង អស់ដើមឈើសម្រាប់ធ្វើធ្យូង បែជាឈានទៅដល់ការកាប់ឈើប្រណិតនាំចេញទៅលក់វិញម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានព្រមានទៅកាន់ក្រុមហ៊ុនធ្យូងថា ប្រសិនបើហ៊ានលួចកាប់ឈើប្រណិតទៅលក់ សម្ដេចនឹងដកអាជ្ញាបណ្ណនាំធ្យូងចេញ រួចនឹងពិន័យក្រុមហ៊ុននោះថែមទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវគ្រប់គ្រងឱ្យបានចំពោះក្រុមហ៊ុនដែលនាំចេញធ្យូងទៅក្រៅប្រទេស «ដោយមិនត្រូវនៅលើកន្ទេលធំ បន្លំដេកឡើយ» ដើម្បីការពារកុំឱ្យមានបាតុភាពណាមួយរហូតគ្រោះថ្នាក់ដល់តំបន់ព្រៃឈើ និងឈើប្រណិតៗនៅកម្ពុជា។
សម្ដេចធិបតីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារព្រៃឈើ ឱ្យបានគងវង្ស ពីព្រោះថាកិច្ចការងារព្រៃឈើកុំឱ្យរងការកាប់ទន្រ្ទានបំផ្លាញ រាជរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងបានឡើយ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


