ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ណែនាំក្រសួងធនធានទឹកបន្តទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅបឹងទន្លេសាប
សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់៣ ជុំវិញបឹងទន្លេសាប និងពិសេសពន្លឿនការកំណត់ព្រំ និងបោះបង្គោលនៅតំបន់បឹងទន្លេសាបឱ្យឆាប់រហ័ស។

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់មូលដ្ឋានរាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប។
ទន្ទឹមនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក ក៏ត្រូវជំរុញបញ្ចប់ការធ្វើបច្ចប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប និងការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលកក្នុងទន្លេ ស្ទឹង អូរ បឹង នៅទូទាំងប្រទេស។

ក្នុងករណីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងឱកាសពិធីបិទសន្និបាតរបស់ក្រសួងកសិកម្ម សម្ដេចបានចេញគោលការណ៍ឱ្យរៀបចំកិច្ចការងារក្នងការគ្រប់គ្រងបឹងទន្លេសាប ដែលកំពុងរងការទន្ទ្រាន និងកាន់កាប់ដោយខុសច្បាប់។ បើតាមការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី គឺមកទល់ពេលនេះ គឺក្រុមការងារចម្រុះ ដែលការចូលរួមពីក្រសួងស្ថាប័នជាច្រើន រួមទាំងអាជ្ញាធរមូលដ្ឋាន គឺសម្រេចបានការផ្ទៀងផ្ទាត់ទិន្នន័យកំណត់ព្រំ បានរៀបចំបោះបង្គោលជាបណ្ដើរ ដែលរាជរដ្ឋាភិបាល បានបោះថវិកាប្រមាណ ៤លានដុល្លារ សម្រាប់ជំហានដំបូងក្នុងការបោះបង្គោលព្រំ និងការជំរុញការចុះបញ្ជីក្បាលដីនៅបឹងទន្លេសាប ជាមួយនឹងការចាត់វិធានការក្នុងការទន្ត្រានផ្សេងៗ។

ដូច្នេះ សម្ដេចធិបតី បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួឱ្យកាន់តែមានប្រសិទ្ធភាពលើកិច្ចការគ្រប់គ្រងតំបន់បឹងទន្លេសាបនេះ ដើម្បីឈានទៅបញ្ចប់ការដោះស្រាយបញ្ហានានានៅក្នុងបឹងទន្លេសាបនាពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


