សេដ្ឋកិច្ច
ចិនចង់ឱ្យប្រជាពលរដ្ឋខ្លួនធ្វើដោះដូររថយន្ត និង ទូរទឹកកកចាស់ៗ ដើម្បីជួយសន្សំសំចៃសេដ្ឋកិច្ច
ទីក្រុងប៉េកាំង៖ ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងវាយលុកពិភពលោករបស់ប្រទេសចិន ដែលកំពុងបង្ករភាពតានតឹងពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានកំណត់ថានឹងទទួលបានការជំរុញដ៏ធំមួយពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋាភិបាលក្នុងការបង្កើនល្បឿននៃកំណើន។
ការណ៍នេះគឺជាចំណុចដ៏សំខាន់មួយពីអ្វីដែលទីក្រុងប៉េកាំងបានបង្ហាញអំពីផែនការរបស់ខ្លួនសម្រាប់ការលើកទឹកចិត្តដល់អាជីវកម្ម និងពលរដ្ឋខ្លួនឱ្យទទួលយកបច្ចេកវិទ្យាថ្មីៗនិងស្អាតជាងមុន។ វាត្រូវបានគេរំពឹងយ៉ាងមុតមាំថាជាកម្មវិធីជំរុញដ៏សំខាន់មួយក្នុងឆ្នាំ ២០២៤ ទោះបីជាសំនួរនៅតែមាន ថាតើរដ្ឋាភិបាលនឹងចំណាយប៉ុន្មាន។
រយៈពេលបួនខែបន្ទាប់ពីប្រធានាធិបតី Xi Jinping បានដាក់ចេញលើសំណើនេះដើម្បីជួយគ្រួសារ និងអាជីវកម្មធ្វើឱ្យប្រសើរឡើងនូវគ្រឿងម៉ាស៊ីនចាស់ៗ ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែមេសា មន្ត្រីមកពីនាយកដ្ឋានជាច្រើនបានប្រកាសអំពីរឿងនេះ និងក៏បានសន្យាបន្ថែមទៀតផងដែរ។
ចំពោះការផ្លាស់ប្តូររបស់រថយន្ត និងទូរទឹកកចាស់ៗនេះវាក៏ជួយក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ដែលបច្ចុប្បន្នត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះបន្តិចនៃគោលដៅរបស់ប្រទេសចិនថានឹងកើនប្រហែល ៥ភាគរយ។ ជាមួយគ្នានេះដែរ ពួកគេក៏អាចធ្វើឱ្យវាមិនសូវមានភាពច្របូកច្របល់ដោយការលើកទឹកចិត្តឱ្យការទិញនៅផ្ទះដើម្បីធ្វើឱ្យមានតុល្យភាពនៃការជំរុញការនាំចេញ។ ការណ៍នេះអាចបន្ធូរបន្ថយការព្រួយបារម្ភជាសកលមួយចំនួនអំពីភាពលើសចំណុះនៅក្នុងរោងចក្ររបស់ប្រទេសចិន។
រដ្ឋាភិបាលក្នុងតំបន់នឹងទទួលបន្ទុកលើការអនុវត្តជាក់ស្តែងលើរឿងទាំងនេះ។ ទីក្រុង Suzhou ក្នុងខេត្ត Jiangsu បានចាប់ផ្តើមរួចហើយ ដោយបានប្រកាសការឧបត្ថម្ភធនដែលមានតម្លៃ ១០០លានយន់ សម្រាប់រថយន្ត រហូតដល់ ៦ ពាន់យន់ដល់អ្នកទិញម្នាក់ និង ២០ លានយន់សម្រាប់គ្រឿងប្រើប្រាស់ ឬតម្លៃអតិបរមា ១ ៥០០ ពាន់យន់សម្រាប់ម៉ាស៊ីននីមួយៗចាប់ពីថ្ងៃទី ២០ ខែមេសាតទៅ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


