Connect with us

KPT+

សញ្ញាព្រមានមួយចំនួន ដែលម្ចាស់រថយន្ត Prius គួរដឹង

បានផុស

នៅ

រថយន្តមួយទឹកមាននៅមានទីផ្សារខ្លាំងនៅឡើយនៅកម្ពុជា ពិសេសរថយន្តម៉ាក Prius ដែលគេនិយមជិះច្រើនបំផុត ពិសេសក្នុងក្រុងភ្នំពេញ​តែម្តង ក៏ព្រោះតែវាល្បីខាងសន្សំសំចៃសាំង ចំណាយលលើពន្ធផ្លូវប្រចាំឆ្នាំតិច និងមានតម្លៃធូរជាងរថយន្តថ្មីពីក្រុមហ៊ុន។ ចំពោះរថយន្តមួយទឹក ​អាចទិញប៉ះម៉ាស៊ីនដែលនៅល្អ ឬម៉ាស៊ីនរាង​អន់ ជារឿងពិបាក​ជៀស​ផុត។ នេះបើតាមការឱ្យដឹងពី លោក សុផេង ម្ចាស់ការ៉ាស់រថយន្តមួយទឹកមួយកន្លែង។

បើនិយាយពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដែលអាចបំភ័យអ្នកបើកបររថយន្តម៉ាកនេះពេលធ្វើដំណើរ លោក សុភ័ក្រ អ្នកជួសជុលរថយន្តបម្រើការនៅការ៉ាស់មួយកន្លែង បានចែករំលែកករណី ៣ ដែលលោកធ្លាប់បានដោះស្រាយជូនអតិថិជនកន្លងមកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជិះសុខៗស្រាប់តែលោតសញ្ញា ABS គួរបន្តដំណើរ ឬឱ្យគេត្រួតពិនិត្យ?
បើសិនជាសុខៗ ឡានអ្នកស្រាប់តែលោតសញ្ញា ABS នោះបានន័យថាវាអាចមានបញ្ហាលើស្បែកហ្វ្រាំង តែមិនបារម្ភខ្លាំង ពេកទេ បើសិនជាក្នុងករណីហ្វ្រាំងនៅជាន់ទៅស៊ី វាអាចនឹងបណ្តាលមកពីស្បែកហ្វ្រាំងគៀបមិនស្មើគ្នា។ ដំណោះស្រាយល្អបំផុតគឺចូលកន្លែងជួសជុល ហើយបើសិនជាត្រូវប្តូរស្បែកហ្វ្រាំងក៏មិនជាអស់ថ្លៃប៉ុន្មានដែរ តម្លៃអាចក្រោម ២០ដុល្លារ។

២. រលត់អេក្រង់លើតាប ហើយចុចពន្លត់ម៉ាសុីន អត់រលត់
ចំពោះរថយន្ត Prius អាចមានករណីបែបនេះកើតឡើង តែកុំបារម្ភ បញ្ហានេះ ច្រើនបណ្តាលមកពីកុងទ័រ តែក៏មិនកើត មានញឹកញាប់ដែរ ឯចំណាយលើការជួសជុល ក៏មិនជាថ្លៃប៉ុន្មានដែរ ប៉ុន្តែត្រូវប្រាកដថា កន្លែងដែលលោកអ្នកទៅផ្តល់ សេវាជួសជុលនោះ មានការធានាលើការឆ្លងភ្លើងពីកន្លែងជួសជុល ព្រោះបើសិនជាការ៉ាសនោះ ធ្វើមិនបានល្អ ក្រោយជួសជុលហើយ អាចនឹងជួបបញ្ហាមួយទៀត គឺឆ្លងភ្លើងអាគុយដេរ។

៣. ឡានលោតសញ្ញាច្រើន ក្នុងពេលតែមួយ អាចបង្កគ្រោះថ្នាក់ពេលបើកបរឬអត់?
បើសិនជាពេលដែលលោកអ្នកចុចបញ្ឆេះឡាន ហើយស្រាប់តែលោតសញ្ញាច្រើនក្នុងពេលតែមួយ វាអាចជាសញ្ញានៃការ ខូចអាគុយ ឬអាគុយដេ។ ហើយបើសិនជាជួសជុល តម្លៃអាចជាថ្លៃបន្តិច ទៅតាមស្ថានភាពជាក់ស្តែង។

ក្រៅពីបញ្ហាខាងលើនេះ លោកក៏បានប្រាប់រឿងដែលគួរឱ្យកត់សម្គាល់មួយទៀត ជាទូទៅបញ្ហាដែលច្រើនកើតមានញឹកញាប់បំផុតសម្រាប់រថយន្តម៉ាកនេះ គឺបញ្ហាខូចបូមទឹក។

លោកបន្ថែមថា មិនចំពោះតែរថយន្តម៉ាកនេះទេ ម៉ាកផ្សេងក៏អាចជួបស្ថានភាពស្រដៀងគ្នាដែរ ដូចនេះម្ចាស់រថយន្តគួរស្វែងយល់រឿងខ្លះៗពីរថយន្ត ដើម្បីដឹងពីស្ថានភាពព្រមានគ្រោះថ្នាក់ពេលធ្វើដំណើរ និងមិនងាយចាញ់បោកគេ ដោយសារកន្លែងជួសជុលខ្លះ ចេះតែទាមទារម្ចាស់រថយន្តដូរនេះដូរនោះទាំងមិនចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម