ព័ត៌មានជាតិ
រដ្ឋាភិបាលកំពុងសិក្សាបិទការនាំចូលរថយន្តចាស់ៗ
រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាលទ្ធភាពបញ្ឈប់ការនាំចូលរថយន្តចាស់ៗ ដោយកំណត់អាយុកាល និងឆ្នាំផលិត ដើម្បីសុវត្ថិភាព និងការពារបរិស្ថាន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣នេះថា ក្រសួងសាធារណការ កំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចដើម្បីបញ្ចប់ការនាំចូលរថយន្តចាស់ៗ។
លោក ស៊ុន ចាន់ថុលថ្លែងថា «យើងបានពិភាក្សាគ្នាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើលថាតើ ឡានមួយទឹក អាយុប៉ុន្មាន ចាស់ជាងហ្នឹងយើងមិនអនុញ្ញាតឱ្យចូលទេ ឥឡូវកំពុងពិភ្សាគ្នាថាតើ ១០ ឆ្នាំ ឬ១៥ ឆ្នាំ ឬ ៧ ឆ្នាំ»។

បើតាមលោករដ្ឋមន្ត្រីរដ្ឋាភិបាលកំពុងតែជំរុញឱ្យប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលថ្មីហើយធូរថ្លៃជាងរថយន្តមួយទឹក ខណៈរថយន្តប្រភេទនេះមានកំណើនច្រើន ហើយក្រសួងកំពុងឱ្យអ្នកវិនិយោគដាក់កន្លែងបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


