ព័ត៌មានជាតិ
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
លោក ហែលមុត គូទីន គឺជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ដែលបានលះបង់ជីវិត ដើម្បីបង្កើតផលវិជ្ជមានដល់ជីវិតរបស់កុមារជាច្រើននៅទូទាំងពិភពលោក និងអតីតជាប្រធានអង្គការភូមិកុមារ SOS បានទទួលមរណភាព នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកអង្គការភូមិកុមារ SOS កម្ពុជា។

អង្គការភូមិកុមារកម្ពុជាបានឱ្យដឹងថា លោក ហែលមុត គូទីន កើតនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ១៩៤១ នៅ South Tyrol ប្រទេសអ៊ីតាលី ហើយជាកុមារដែលបានមករស់នៅក្នុងអង្គការភូមិកុមារ SOS ដំបូងបង្អស់របស់ពិភពលោក។ ចាប់ពីឆ្នាំ ១៩៨៥ ដល់ ឆ្នាំ២០១២ លោកបានបម្រើការជាប្រធានអង្គការភូមិកុមារ SOS អន្តរជាតិ។
«តាមរយៈការធ្វើជាប្រធានសហព័ន្ធរបស់អង្គការភូមិកុមារ SOS អន្តរជាតិអស់រយៈពេលជិត 3 ទសវត្សរ៍មកនេះ លោកបានមើលការខុសត្រូវលើការពង្រីកកម្មវិធីថែទាំកុមារ ដែលឈានដល់កុមាររាប់ពាន់នាក់នៅតាមបណ្ដាប្រទេស និងសហគមន៍មួយចំនួន»។ នេះបើតាមសំណេរដដែល។
មុនទទួលមរណភាពនៅចុងខែមេសា ឆ្នាំ ២០២៤ នេះ ពោលចន្លោះពីឆ្នាំ ២០១២ ដល់ ២០២៣ លោក ហែល មុត គូទីន បានក្លាយជាប្រធានកិត្តិយសរបស់អង្គការភូមិកុមារ SOS អន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


