ព័ត៌មានអន្ដរជាតិ
វៀតណាមដាក់ទោសសេដ្ឋីក្រុមហ៊ុនភេសជ្ជៈធំបំផុត ឲ្យជាប់គុក៨ឆ្នាំករណីបោកលុយ៤០លានដុល្លារ
តុលាការនៅក្រុងហូជីមិញ បានសម្រេចកាត់ទោសលោក Tran Qui Thanh ដែលជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈធំបំផុតនៅវៀតណាម ឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងករណីឆបោកក្នុងទំហំទឹកប្រាក់ចំនួន ៤០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃទី២៥ ខែមេសា។
លោក Thanh ដែលមានវ័យ៧១ឆ្នាំ ហើយជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat បានបង្កើតគម្រោងឆបោកក្រុមអ្នកវិនិយោគ នៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ កម្ចីដែលលោក Thanh ផ្ដល់ឲ្យក្រុមអ្នកវិនិយោគ គឺតម្រូវឲ្យមានការដាក់ទ្រព្យបញ្ចាំ។ ប៉ុន្តែនៅពេលអ្នកខ្ចីទាំងនោះ បានសងប្រាក់បូករួមជាមួយការប្រាក់ផងដែរនោះទៅឲ្យវិញ លោក Thanh បែរជាព្យាយាមយកលេសគ្រប់បែបយ៉ាង មិនឲ្យទ្រព្យបញ្ចាំត្រឡប់ទៅគេ ដោយអះអាងថា ពួកគេបានបំពាននូវកិច្ចសន្យា។
ក្រៅតែពីលោក Thanh នៅមានកូនស្រីពីរនាក់ទៀតរបស់លោក ក៏ត្រូវតុលាការសម្រេចដាក់ទោសផងដែរ។ កូនស្រីច្បងឈ្មោះ Tran Uyen Phuong វ័យ៤៣ឆ្នាំ អគ្គនាយករងក្រុមហ៊ុន Tan Hiep Phat ត្រូវបានដាក់ពន្ធនាគារចំនួន ៤ឆ្នាំ។ ដោយឡែក កូនស្រីម្នាក់ទៀតឈ្មោះ Tran Ngoc Bich អាយុ៤០ឆ្នាំ ជាប់ទោសចំនួន ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយថ្នាក់ជាតិ ដោយក្នុងនោះចាប់បានជនល្មើសព្រហ្មទណ្ឌចំនួនជាង ៤៤០០នាក់ មានទាំងមន្ត្រីរាជការ និងអ្នកជំនួញជាន់ខ្ពស់៕
ដោយ៖ ឈាង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះក្នុងបុរីឈូកវ៉ា២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ